សុខ ​ឥសាន៖​ សិទ្ធិ​បញ្ចេញ​មតិ​ មាន​ព្រំដែន ​កុំចេះ​តែ​ហ៊ាន

    308

    ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា មាត្រា ៣១ និង មាត្រា ៤១ ជំពូកទី ៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ បើកសិទ្ធិទូលំទូលាយជូនពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការសម្តែងមតិ ការសរសេរ ការនិពន្ធ ការផ្សាយ ខាងការប្រជុំ ។


    ប៉ុន្តែសិទ្ធិមិនត្រូវបានឲ្យជនណាឆ្លៀតប្រើដោយរំលោភ នាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតុបានឡើយ ។ដូច្នេះ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ មានព្រំដែន ជនគ្រប់រូបកុំចេះតែហ៊ានរំលោភ ។ តែរំលោភ ប៉ះពាល់ដល់សិទ្ធិអ្នកដទៃត្រូវមានទោសដូចករណីសួន សេរីរដ្ឋា ជាដើម អាងមានមាត់ចេះតែនិយាយ មិនខ្លាចច្បាប់ ។ ឥឡូវត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយជៀសមិនរួច៕

    sdaqw