កង​ទ័ព​ថ្កោល​ទោស លោក ​សួន ​សេរីរដ្ឋា​ ដែល​ប្រមាថ​កង​ទ័ព

525

ស្ទឹងត្រែង៖ នាយឧត្តមសេនីយ៍គន់ គីម និងមេបញ្ជាការនៅតាមអង្គភាពមួយចំនួនទៀត បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះពាក្យសម្តីរបស់លោក សួន សេរីរដ្ឋាមេបក្សអំណាចខ្មែរដែលបានប្រមាថកងទ័ព។


អង្គការភាពកងទ័ពចំនួន២០ បានធ្វើការថ្កោលទោសដាច់អហង្ការចំពោះការលើកលើងឡើងរបស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលបានជេរប្រមាថដល់កងទ័ព និងថ្នាក់ដឹកនាំកំពូលថាជាចោរជាដើមនោះ។
ការថ្កោលទោសរបស់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិនេះ គឺបានធ្វើឡើងនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះនៅភូមិភាគទី១ ខេត្តស្ទឹងត្រែង ខណៈកំពុងមមាញឹកក្នុងការចុះមើលភូមិសាស្រ្តបនៅតំបន់មួយចំនួនដែលភាគីបរទេសកំពុងចង់យាយីទឹកដីកម្ពុជានោះ៕