ចំនួន​អ្នក​បាត់​បង់​ជីវិត​ក្នុង​បំណាក់​ដី​នៅ​ប្រទេស​សេរ៉ាលេអូន​បាន​កើន​ឡើង​ដល់​ជិត ៤០០​នាក់​​

100

សេរ៉ាលេអូន៖ ក្រុមសង្គ្រោះក្នុងប្រទេសសេរ៉ាលេអូនបានរុករកមនុស្សបាត់ខ្លួននៅទីក្រុង Regent កាលពីថ្ងៃអង្គារម្សិលមិញ មួយថ្ងៃបន្ទាប់ពីទឹកជំនន់ និងបំណាក់ដីបានបំផ្លិចបំផ្លាញក្នុងទីក្រុង FreeTown របស់ប្រទេសនេះ និងតំបន់ជុំវិញទីនោះ។

sela1

បំណាក់ដីនេះបានសម្លាប់មនុស្សជិត ៤០០នាក់ និងជាង ៦០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈលំនៅឋានជាច្រើនត្រូវបំណាក់ដីហូរនាំយកទៅជាមួយ និងធ្វើឲ្យអ្នកស្រុកអស់សង្ឃឹមចំពោះដំណឹងសមាជិកគ្រួសាររបស់ពួកគេដែលបាត់ខ្លួន។ សាកសពមនុស្សរាប់សិបនាក់ត្រូវបានគេរុករកឃើញកាលពីថ្ងៃអង្គារ ខណៈដែលក្រុមសង្គ្រោះជាកងទ័ព និងកងនគរបាលប្រឹងប្រែងរុករកមនុស្សនៅតាមលំនៅឋានបាក់បែកក្នុងតំបន់។

sela2

មន្ត្រីកាកបាទក្រហមបញ្ជាក់ថា សាកសពមនុស្ស ៣១២នាក់ត្រូវបានគេរុករកឃើញកាលពីថ្ងៃចន្ទកន្លងទៅ។ បំណាក់ដី និងទឹកជំនន់ជារឿងធម្មតាក្នុងអំឡុងរដូវវស្សានៅតំបន់អាហ្វ្រិកខាងលិច ដែលមានការកាប់បំផ្លាញព្រៃឈើ និងផែនការបង្កើតទីក្រុងតាមតំបន់ក្រីក្រ បានធ្វើឲ្យអ្នកស្រុកនៅតាមតំបន់ប្រឈមនឹងគ្រោះថ្នាក់៕

អត្ថបទ៖ រិទ្ធី