មនុស្ស​ ២៧​នាក់​ស្លាប់ និង​ ៨៣​នាក់​រង​របួស​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​​នៅ​ភាគ​ឦសាន​​ប្រទេស​នីហ្សេរីយ៉ា

60

នីហ្សេរីយ៉ា៖ មន្ត្រីប្រចាំតំបន់និយាយថា ស្ត្រីជាខ្មាន់គ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង និងសម្លាប់មនុស្ស ២៧នាក់ផ្សេងទៀតនៅផ្សារមួយកន្លែង នាភាគឦសានប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃអង្គារម្សិលមិញ។Nigeក្រោយការបំផ្ទុះគ្រាប់បែកអត្តឃាត ក្រុមសង្គ្រោះបានដឹកជញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យមួយ ក្នុងទីក្រុងមេឌូហ្កូរីដែលមានចម្ងាយ ២៥គីឡូម៉ែត្រពីកន្លែងកើតហេតុ។ ក្រុមសង្គ្រោះបន្ទាន់បញ្ជាក់ថា មានខ្មាន់គ្រាប់បែក ២នាក់ផ្សេងទៀត បានបំផ្ទុះគ្រឿងផ្ទុះរបស់ពួកគេនៅមាត់ទ្វាចូលទៅក្បែរជំរំជនភៀសខ្លួន បណ្ដាលឲ្យមនុស្សជាច្រើនរងរបួស។ ក្នុងការបំផ្ទុះទាំង ៣លើកនេះបានធ្វើឲ្យមនុស្ស ៨៣នាក់រងរបួសនៅក្បែរទីក្រុងមេឌូហ្កូរីជាចំណុចកណ្ដាល នៃជម្លោះកើតមានយូរមកហើយរវាងកងទ័ពរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម៕

អត្ថបទ៖ រិទ្ធី