ថ្ងៃ​ដោះដូរ​កីឡាករ​នឹង​ត្រូវ​ផ្លាស់ប្ដូរ​ដោយ​ការ​បោះឆ្នោត​ពី​ក្លឹប​នីមួយៗ​នៅ​ក្រប​ខណ្ឌ Premier League អង់គ្លេស​

347

បាល់ទាត់៖ ក្លឹបនៅក្នុងក្របខណ្ឌ Premier League កំពុងតែពិចារណាអំពីផែនការផ្លាស់ប្ដូរថ្ងៃបិទការដោះដូរកីឡាករ មុនពេលចាប់ផ្ដើមរដូវកាលថ្មីឆ្នាំក្រោយ។ ថ្ងៃដោះដូរកីឡាករបច្ចុប្បន្ននៅបណ្ណាការក្លឹបនៅក្របខណ្ឌអឺរ៉ុបនឹងបិទនៅថ្ងៃទី៣១ ខែសីហាខាងមុខនេះពោលគឺមិនដល់ ៣សប្តាហ៍ទេក្រោយចាប់ផ្ដើមរដូវកាលថ្មី Premier League។EPLការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅពេលប្រជុំ សម្រាប់ម្ចាស់ភាគហ៊ុនធំៗនៃក្លឹបនិមួយៗនៅថ្ងៃទី៧ ខែកញ្ញាខាងមុខនេះ។ ហើយបច្ចុប្បន្នមានគ្រូបង្វឹកក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp, គ្រូបង្វឹកក្លឹបក្ងានសួហ៍ Swansea City លោក Paul Clemnet ជាអ្នកដែលចង់ឲ្យមានការផ្លាស់ប្តូរថ្ងៃបិទការដោះដូរកីឡាករបច្ចុប្បន្នកំពុងអនុវត្ត ពោលគឺឲ្យបានមុនថ្ងៃបើករដូវកាលមកដល់ ដោយលើកហេតុផលថានឹងបានរៀបចំក្រុមបានល្អជាងនេះ។ បើតាមច្បាប់ដែលបានចែងរបស់ FIFA គឺទីផ្សារដោះដូរកីឡាករនឹងត្រូវបិតនៅថ្ងៃទី៣១ ឈានចូលថ្ងៃទី១ ខែកញ្ញា រឺក៏ត្រូវអនុវត្តន៍ផ្ទាល់បើសិនជាមានការប៉ះទង្គិចនៅចុងសប្ដាហ៍។

វាមានការប៉ះទង្គិចក្នុងការដោះដូរកីឡាកររដូវកាលនេះ ខណៈដែលកីឡាករសំខាន់ៗត្រូវស្វែងរកអនាគតជាមួយក្លឹបថ្មី ពិសេសគឺក្លឹបនៅក្នុងក្របខណ្ឌ Premier League ដូចគ្នា ដែលមានដូចជាកីឡាករក្លឹប Southampton, Virgil van Dijk, កីឡាករ Gylfi Sigurdsson របស់ Swansea City និងក្លឹបស្ករតាំងម៉ែ Everton, Ross Barkley ដែលមិនទាន់បានដោះស្រាយនៅឡើយ ដូច្នេះពួកគេមិនទាន់បានលេងប្រកួតនៅថ្ងៃដំបូងកាលចុងសប្ដាហ៍នោះទេ។ ដោយឡែកឯថ្ងៃទីផ្សារដោះដូរកីឡាករលើកទី២ នៅខែមករាដើមឆ្នាំនោះ គឺមិនបានជះឥទ្ធិពលនឹងប៉ះពាល់ក្នុងគោលបំណងផ្លាស់ប្ដូរនោះទេ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ