មនុស្ស ​១០​នាក់​បាត់​បង់ជីវិត​ក្នុង​ជំនន់​ទឹកភ្លៀង​នៅ​ភាគ​ខាងកើត​​ប្រទេស​ឥណ្ឌា​

146

ឥណ្ឌា៖ ភ្លៀងធ្លាក់ខ្លាំងកាលពី ៣ថ្ងៃកន្លងទៅនេះបណ្ដាលឲ្យកើតមានទឹកជំនន់យ៉ាងគំហុក នៅភាគខាងកើតរដ្ឋប៊ីហាប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារ ដែលធ្វើឲ្យជន់លិចផ្នែកជាច្រើននៃផ្ទៃដី និងប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់។India1យោងតាមទិន្នន័យពីមន្ត្រីប្រចាំតំបន់ឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១០នាក់បានបាត់បង់ជីវិត រួមទាំងស្ត្រី និងកុមារ និងមនុស្សជិត ២លាននាក់ផ្សេងទៀតរងផលប៉ះពាល់ដោយសារការជន់លិចនេះ។ ភ្លៀងធ្លាក់ឥតឈប់ក៏បានធ្វើឲ្យទន្លេសំខាន់ៗក្នុងរដ្ឋនេះរួមទាំងរដ្ឋកូស៊ី, រដ្ឋមហាណានដា, រដ្ឋហ្គានដាក, រដ្ឋបាកម៉ាទី និងរដ្ឋកាងហ្គាជាដើមហក់ឡើងខ្ពស់។ មនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំចិត្តចាកចេញពីលំនៅឋាន ខណៈក្រុមកងកម្លាំងផ្ដល់ជំនួយមកពីមន្ទីរគ្រប់គ្រងគ្រោះមហន្តយរាយជាតិ បានកំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះដើម្បីជម្លៀសមនុស្សចេញពីតំបន់ទំនាបនានា។ ទឹកជំនន់នេះក៏បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់ផងដែរកាលពី ២ថ្ងៃកន្លងទៅនៅក្នុងរដ្ឋអាសាំភាគខាងជើង។

ចំណែកនៅក្នុងប្រទេសជិតខាងឥណ្ឌាឯណោះវិញគឺប្រទេសបង់ក្លាដែស ភ្លៀងធ្លាក់បណ្ដាលមកពីខ្យល់មូសុង បានបណ្ដាលឲ្យមានជាទឹកជំនន់ផងដែរ និងប៉ះពាល់ដល់ប្រជាពលរដ្ឋជាងកន្លះលាននាក់។ ភ្លៀងរដូវមូសុងនេះបានប៉ះពាល់ស្រុកចំនួន ២០ក្នុងប្រទេសបង់ក្លាដែស។ ភ្លៀងធ្លាក់ចំនួន ៣ថ្ងៃជាប់ៗគ្នានៅតែបន្តកើតមានជាទឹកជំនន់ និងបំណាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧នាក់នៅបង់ក្លាដែស និងជាង ១៦០នាក់នៅប្រទេសនានាទូទាំងតំបន់អាស៊ីខាងត្បូង៕
អត្ថបទ៖ សុខមាន