ក្រុម Girona របស់​អេស្ប៉ាញបំបាក់ Manchester City 1-0 លើក​ពាន Costa Brava Trophy លើក​ទី41

248

បាល់ទាត់៖ ក្រុមដែលប្រម៉ូសិនឡើងថ្មីមកកាន់ក្របខណ្ឌទី១ អេស្ប៉ាញ La Liga គឺក្លឹប Girona បានយកឈ្នះលើក្រុម Manchester City ដោយមិននឹកស្មានដល់ឡើយជាមួយលទ្ធផល 1-0 ដើម្បីលើកពាន Costa Brava Trophy។Gironaការប្រកួតធ្វើឡើងនៅក្នុងកីឡដ្ឋាន Municiple de Motilivi ទីក្រុង Girona រាត្រីយប់ថ្ងៃអង្គារម្សិលម៉ិញនេះ កីឡាករបំរើ Raheem Sterling មានឱកាសស៊ុត ប៉ុន្តែជួយសង្គ្រោះបានពីអ្នកចាំទី Gorka Iraizoz នាទីទី៩ ប៉ុន្តែម្ចាស់ផ្ទះ Girona មានឱកាសនាំមុខបានសម្រេចនាទីទី១៤ ពី Portu ស៊ុតបំពោងសំណាញ់ទី ខណៈដែលនៅចុងម៉ោងនាទីទី៤២ Cristian Stuani ស៊ុតមួយជើងតែជួយបានពីអ្នកចាំទី Man City, Claudio Bravo។ ដោយឡែកឯការប្រកួតបន្តក្នុងវគ្គទី២ នាទីទី៧៩ ម្ចាស់ផ្ទះ Girona មានឱកាសបន្តតែតែតឡើងផុតរបាទីពី Tosin Adarabioyo ខណៈដែលនៅនាទីទី៩០ កីឡាករ Gabril Jesus ស៊ុតឡើងផុតរបាទីផងដែរចប់ការប្រកួត Girona ឈ្នះ Man City 1-0។ ដោយឡែកឯក្រុម Girona នឹងត្រូវប្រកួតក្នុងសប្ដាហ៍ទី១ នៅ La Liga ចុងសប្ដាហ៍នេះតតាំងជាមួយក្រុម Atletico Madrid ក្នុងដីខ្លួនឯង ខណៈក្រុម Manchester City វិលទៅទឹកដីអង់គ្លេសជួបជាមួយក្រុម Everton ក្នុងដីដែរនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ