កូរ៉េខាងជើង​រៀបចំ​ធ្វើ​មេ​ទ្ទេញ​មួយ​ដើម្បី​លើក​សរសើរ​ភក្ដីភាព​ចំពោះ​ក្រុម​គ្រួសារ​លោក គីម

77

កូរ៉េខាងជើង៖ កូរ៉េខាងជើងបានរៀបចំមេទ្ទេញមួយដោយមានការចូលរួមមន្ត្រីជាន់ខ្ពស់ និងគណៈប្រតិភូបរទេសកាលពីថ្ងៃអង្គារក្នុងទីក្រុងព្យុងយ៉ាង ដើម្បីលើកសរសើរភក្ដីភាពចំពោះក្រុមគ្រួសាររបស់មេដឹកនាំត្រកូល គីម។Nkorរូបភាពវីដេអូដែលផ្ដល់ទៅឲ្យសារព័ត៌មាន Reuters ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង ដែលមិនអាចស្វែងរកការបញ្ជាក់ដោយឯករាជបាន បានបង្ហាញឲ្យឃើញមនុស្សរាប់រយនាក់កំពុងជួបផ្ដុំគ្នានៅវិមានវប្បធម៌ប្រជាជន ដើម្បីចូលរួមមេទ្ទេញដែលជាផ្នែកមួយនៃពិធីបុណ្យអន្តរជាតិលើកទី៥ លើកសរសើរចំពោះអគ្គបុគ្គលរបស់កូរ៉េខាងជើង ឬអគ្គបុគ្គលនៃភ្នំផេកទូ។ អំឡុងពិធីនោះប្រធានគណៈប្រធានរដ្ឋនៃសភាឧត្ដមប្រជារបស់កូរ៉េខាងជើងគឺលោក គីម យ៉ុងណាម និងអនុប្រធាននៃគណៈកម្មាធិការមជ្ឈិមបក្សរបស់គណបក្សពលករកូរ៉េ (WPK) លោក គីម គីណាម បានទួលមេដាយកិត្តិយស។ សារព័ត៌មាន KCNA បាននិយាយថា ពិធីបុណ្យអន្តរជាតិដែលបានប្រារព្ធឡើងក្នុងទីក្រុងព្យុងយ៉ាង និងនៅតំបន់ភ្នំ Paektu បានចាប់ផ្ដើមឡើងកាលពីថ្ងៃអាទិត្យ និងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ទី១៧ សីហាសប្ដាហ៍នេះ៕
អត្ថបទ៖ សុខមាន