Nick Kyrgios និង Del Potro ឈាន​ចូល​ជុំ​បន្ត​ក្នុង​កម្ម​វិធី Western and Southern Open

67
កីឡាករ​​អូស្ត្រាលី Nick Kyrgios

តេន្នីស៖ កីឡាករវាយកូនបាល់អូស្ត្រាលី Nick Kyrgios បានឈានចូលជុំទីពីរហើយនៃការប្រកួតកម្មវិធី Western and Southern Open នៅ Cincinnati សហរដ្ឋអាមេរិក ក្រោយឈ្នះកីឡាករប៊ែលហ្ស៊ិក David Goffin ព្រឹកមិញនេះ។

កីឡាករអាហ្សង់ទីន Juan Martin del Potro
កីឡាករអាហ្សង់ទីន Juan Martin del Potro

Kyrgios ឈ្នះពិន្ទុវាយសេវា ១០លើក និងសរុបឈ្នះពីរសិតទល់នឹងសូន្យពិន្ទុ ៦-២ និង ៦-៣។ ចំណែកការប្រកួតផ្សេងទៀតកីឡាករអាហ្សង់ទីន Juan Martin del Potro បានយកឈ្នះកីឡាករឆេក Tomas Berdych ដោយត្រូវចំណាយ ៣សិត ៣-៦, ៧-៦(៧-១) និងសិតចុងក្រោយ ៦-០។ សូមបញ្ជាក់ថា កីឡាករដែលឈ្នះទាំងពីរនាក់ខាងលើមិនមានលំដាប់ថ្នាក់ក្នុងកម្មវិធីទេ តែបានយកឈ្នះកីឡាករដែលមានលំដាប់ថ្នាក់ទី១០ និង ទី៩៕
អត្ថបទ៖នាង សុភាវុធ