នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ចុះបង្ក្រាប ជនជាតិ​ចិន​ជាង​២០០​នាក់ ពាក់ព័ន្ធ​បទល្មើស​ចាប់ជំរិត​ទារ​លុយ តាម​ប្រព័ន្ធ Internet

163

ភ្នំពេញ៖ ជនជាតិចិនមួយក្រុមរហូតជាង២៣១នាក់ ក្នុងនោះ ស្រី ២៨នាក់ ពាក់ព័ន្ធបទល្មើសចាប់ជំរិតទារលុយ តាមប្រព័ន្ធ Internet ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំកម្លាំងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី មានការចូលរូមពីនគរបាល និងអាជ្ញាធរមូលដ្ឋានផងដែរ។

ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខុនដូមួយកន្លែងគ្មានលេខ ក្បែតផ្សារទួលគោក ផ្លូវលេខ៥៧៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការឃាត់ខ្លួន ជនជាតិចិនប្រុសស្រីខាងលើនេះ ចំនួន២៣១នាក់ និងដកហូតសម្ភារៈជាច្រើន ដែលពួកគេទុកសម្រាប់ប្រើប្រាស់ បទល្មើសចាប់ជំរិតទារលុយ តាមប្រព័ន្ធ Internet ផងដែរ៕

photo_2016-01-27_13-10-5700533 photo_2016-01-27_13-10-5700532 photo_2016-01-27_13-10-5700531 photo_2016-01-27_13-10-5700530 photo_2016-01-27_13-10-5700529 photo_2016-01-27_13-10-5700528