ឧត្ដមសេនីយ៍​កំពូល​អាមេរិក​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​យោធា​

447

ចិន៖ ឧត្ដមសេនីយ៍កងម៉ារីនសហរដ្ឋអាមេរិក និងជាប្រធាននាយអគ្គសេនាធិការចម្រុះលោក ចូសេហ្វ ដាន់ហ្វ័ដ បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ សម្រាប់ដំណើរបំពេញទស្សនកិច្ចការទូតរយៈពេល ៣ថ្ងៃ។Us-Chiមន្ត្រីយោធាកំពូលរបស់អាមេរិករូបនេះ ត្រូវបានទទួលនៅក្នុងពិធីស្វាគមន៍ដ៏កក់ក្ដៅមួយដោយសមភាគីចិនលោកឧត្ដមសេនីយ៍ ហ្វាង ហ្វេងហួ គឺជាប្រធាននាយកដ្ឋានសេនាធិការចម្រុះ ក្រោមឱវាទរបស់គណៈកម្មការយោធាកណ្ដាលចិន។ អំឡុងស្នាក់នៅក្នុងទីក្រុងប៉េកាំងលោក ដាន់ហ្វ័ដ នឹងចូលរួមកិច្ចប្រជុំជាមួយមន្ត្រីចិនជាច្រើនរូប ស្ដីពីកិច្ចសហប្រតិបត្តិការយោធាអាមេរិក-ចិន និងភាពតានតឹងនៅតំបន់ឧបទ្វីបកូរ៉េ។ គួរឲ្យដឹងថា នេះគឺជាដំណើរបំពេញទស្សនកិច្ចលើកដំបូងរបស់លោកឧត្ដមសេនីយ៍ ដាន់ហ្វ័ដ ក្នុងមានជាប្រធាននាយអគ្គសេនាធិការចម្រុះអាមេរិក ហើយលោកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំងនូវមានបញ្ហាលំបាកជាច្រើនត្រូវពិភាក្សាដោះស្រាយ។

Us-Chin

លោកគិតថា រយៈពេល២-៣ថ្ងៃនេះនឹងក្លាយជាឱកាសមួយដើម្បីអភិវឌ្ឍ ការជជែកដេញដោយដែលធ្លាប់កើតមាននៅក្នុងទីក្រុងវ៉ាស៊ីនតោន ហើយលោកគិតថាពួកលោកត្រូវតែស្មោះត្រង់ ព្រោះថានៅមានបញ្ហាលំបាកជាច្រើនទៀតដែលពួកលោកមិនចែករំលែកទស្សនវិស័យដូចគ្នា៕
អត្ថបទ៖ សារ៉ាត់