កីឡា​ថាស​ហោះ​ជា​ប្រភេទ​កីឡា​ថ្មី​ដែល​ទើបនឹង​មាន​វត្ត​មាននៅ​កម្ពុជា​

98

ថាសហោះ៖ Ultimate Frisbee ឬ យើងអាចហៅថា “កីឡាថាសហោះ” ដែលជាប្រភេទកីឡាលេងជាក្រុម (៧នាក់ ទល់ ៧នាក់)ក្នុងនោះតំរូវឲ្យស្រី ៣នាក់ និងប្រុស ៤នាក់។ ហើយប្រភេទកីឡាថ្មីមានប្រភពមកពីសហរដ្ឋអាមេរិកមួយនេះ មានលេងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលប្រទេសនីមួយៗគេមានក្រុម និងលីហ្គប្រចាំប្រទេសគេរួចមកហើយ។ នេះជាការលើកឡើងរបស់លោក កូវ ពុទ្ធារ័ត្ន អ្នកដឹកនាំក្រុម Swa Ultimate Cambodia។tassស្ថាបនិកក្រុម Swa Ultimate Cambodia រូបនេះបានប្រាប់ថា “កីឡានេះមានចំណុចពិសេសជាច្រើន តែគួរសម្គាល់នោះគឺកីឡាថាសហោះនេះមិនមានអាជ្ញាកណ្ដាលទេ ដោយពេលលេង ឬប្រកួតប្រសិនបើក្រុមម្ខាង មានបញ្ហាប៉ះពាលក្រុមម្ខាងទៀតនោះ កីឡាករដែលបង្កឲ្យមានបញ្ហានោះ ត្រូវដោះស្រាយបញ្ហាដោយខ្លួនឯង  ហើយបើក្រុមណាមួយព្រមទទួលកំហុស ក្រុមនោះត្រូវឲ្យថាសទៅក្រុមម្ខាងទៀតបោះលេងបន្ត កីឡានេះទាមទារឲ្យមានភាពស្មោះត្រង់នៅក្នុងក្រុម និងដៃគូរប្រកួត។ លោកបន្តថា មូលហេតុដែលធ្វើឲ្យលោកចូលចិត្តកីឡាថាសហោះនេះជាងកីឡាដ៏ទៃព្រោះ កីឡានេះបង្រៀនយើងឲ្យចេះទទួលស្គាល់ខុស ឬត្រូវដោយខ្លួនឯង  ហើយកីឡាជាក្រុមនេះទាមទារឲ្យយើងលេងជាមួយកីឡាការិនី ដូចច្នេះយើងជាកីឡាករត្រូវតែចេះយោគយល់  ព្រោះថាពេលខ្លះកីឡាការិនីយើងនៅមានកម្រិត រត់មិនសូវលឿន លោតមិនសូវខ្ពស់ជាដើម។

លោកបន្ថែមថា អ្វីដែលជាផលពីបាននោះគឺពិបាកនឹងរកកីឡាការិនីមកចូលរូម ដើម្បីពង្រឹងសមត្ថភាពក្រុម ព្រោះប្រជាជនខ្មែរយើងមួយចំនួននៅមានគំនិតថាកីឡា ហក់ លោត បែបនេះជាកីឡាមនុស្សប្រុស។ សូមបញ្ជាក់ថា Ultimate Frisbee ឬហៅថា “កីឡាថាសហោះ” បានចូលមកមានវត្តមាននៅទឹកដីកម្ពុជាតាំងពីឆ្នាំ២០០២មកម្ល៉េះ ប៉ុន្តែទើបតែបង្កើតជាក្លឹប និងបានចេញទៅប្រកួតនៅក្រៅអំឡុងប្រទេសនៅឆ្នាំ២០១២ នេះទេ៕