កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​​ត្រៀម​វាយ​ប្រហារ​​ទៅ​ភាគ​ខាង​លិច​​ក្រុង​រ៉ាកកា ខណៈ​​​​ពួក​រដ្ឋ​អ៊ីស្លាម​​យក​​ជន​ស៊ីវិល​​ធ្វើ​ជា​ខែល​ការ​ពារ​ខ្លួន​

64

ស៊ីរី៖ កងកម្លាំងប្រជាធិបតេយ្យស៊ីរីហៅកាត់ SDF គាំទ្រដោយអាមេរិកបានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនកំពុងមានការប្រុងប្រយ័ត្នក្នុងការវាយប្រហាររុលទៅភាគខាងលិចទីក្រុងរ៉ាកកា នៅពេលដែលក្រុមរដ្ឋអ៊ីស្លាមប្រើប្រាស់ពលរដ្ឋធ្វើជាខែលការពារពួកគេនោះ។Syria1យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិលើកឡើងថា ពលរដ្ឋពី ១ម៉ឺនទៅ ២ម៉ឺននាក់នៅបន្តជាប់ក្នុងទីក្រុងរ៉ាកកា។ កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក និងកម្លាំងសម្ព័ន្ធមិត្តរបស់គេឲ្យដឹងថា ពួកគេបានយកចិត្តទុកដាក់ក្នុងការវាយប្រយុទ្ធ មិនឲ្យប៉ះពាល់ដល់ពលរដ្ឋនៅទីនោះឡើយ។ អង្គការសហប្រជាជាតិលើកឡើងថា ការវាយប្រហារតាមអាកាសរបស់កម្លាំងចម្រុះបានសម្លាប់មនុស្សជាង ៣០០នាក់នៅទីក្រុងរ៉ាកកាកាលពីខែមិនាកន្លងទៅនោះក៏ដោយ៕

អត្ថបទ៖ រិទ្ធី