ជនរងគ្រោះ​ពី​ទឹកជំនន់​នៅ​នេ​ប៉ាល់​លើក​ឡើង​ថា​ ពួកគេ​គ្មាន​សេស​សល់​អ្វី​ឡើយ​

74

នេប៉ាល់៖ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងស្រុកស៊ុនសារី នៃប្រទេសនេប៉ាល់បាននិយាយកាលពីថ្ងៃពុធថា ពួកគេមិនមានអ្វីនៅសេសសល់ទៀតទេ បន្ទាប់ពីទឹកទន្លេកូស៊ីហៀរប្រៀបច្រាំងដោយសារភ្លៀងរដូវមូសុង បានហូរកួចទ្រព្យសម្បត្តិរបស់ពួកគេទៅអស់នោះ។Nepalមន្ត្រីប្រចាំតំបន់និយាយកាលពីថ្ងៃអង្គារកន្លងទៅថា ចំនួនអ្នកស្លាប់ពីទឹកជំនន់ និងបំណាក់ដីដែលបានវាយប្រហារលើប្រទេសនេប៉ាល់មានចំនួន ១១៥នាក់ និង ៣៨នាក់ទៀតបាត់ខ្លួន។ បុគ្គលិកផ្ដល់ជំនួយបានអះអាងថា ស្រុកចំនួន២៦ ក្នុងចំណោមស្រុកទាំង៧៥ របស់ប្រទេសនេប៉ាល់ត្រូវបានលិចលង់ និងរងគ្រោះដោយសារបំណាក់ដីផងដែរ។ ចំណែកមន្ត្រីនេប៉ាល់លើកឡើងថា អាជ្ញាធរកំពុងយកចិត្តទុកដាក់លើការជួយសង្គ្រោះពលរដ្ឋដែលបានជាប់ក្នុងទឹកជំនន់ និងផ្ដល់ជំនួយដល់ពួកគេ។

Nepa

រីឯប្រជាពលរដ្ឋមួយចំនួនលើកឡើងថា ការឆ្លើយតបរបស់រដ្ឋាភិបាលមិនគ្រប់គ្រាន់ទេ ខណៈពួកគេព្យាយាមសម្អាតសំណល់ពីការបំផ្លិចបំផ្លាញ ក្រោយទឹកជំនន់ដែលបានប៉ះពាល់ផ្នែកជាច្រើនក្នុងប្រទេសឥណ្ឌា និងបង់ក្លាដែសនាពេលថ្មីៗនេះ៕
អត្ថបទ៖ សុខមាន