Barcelona នឹង​ផ្ដល់​ឲ្យ Dortmund ចំនួន ៩០​លាន​ផោន​ដើម្បី​ជា​ថ្នូរ​ក្នុង​ការ​នាំ​យក Ousmane Dembele

154

បាល់ទាត់៖ ក្លឹប Barcelona បានឈានដល់កិច្ចព្រមព្រៀងគ្នាមួយហើយជាមួយតំលៃ ៩០លានផោននឹងក្រុម Borussia Dortmund សម្រាប់ការដោះដូរកីឡាករ Ousmane Dembele នេះបើតាមការសែតអេស្ប៉ាញបានចុះផ្សាយ។Dembelការសែតអេស្ប៉ាញ Diario Sport បាននិយាយថា ការចរចាដ៏សំខាន់មួយបានបង្ហាញថា ក្លឹបទាំងពីរបានយល់ព្រមលើការទូទាត់ដំបូងចំនួន 100លានអឺរ៉ូ បើទោះបីជាការបន្ថែមលើចំនួនទឹកប្រាក់រង្វាន់ ៣០លានអឺរ៉ូដែលត្រូវចរចាជាមួយក្រុមមកពីក្របខណ្ឌ Bundesliga នៅពេលអនាគតយ៉ាងណាក៏ដោយ។ ក្លឹបអេស្ប៉ាញ Barcelona ពិតជាត្រូវការមនុស្សម្នាក់ជាចំបាច់ ដើម្បីបំពេញកន្លែងដែល Neymar បានបោះបង់ដើម្បីទៅកើបលុយនៅបារាំងជាមួយ Paris Saint Germian លើតំលៃប្រវត្តិសាស្ត្រពិភពលោកនៅខែនេះ។

ជើងឯករងលីហ្គ La Liga រដូវកាលនេះមុន Barcelona ពិតជាមានជំនឿចិត្តខ្ពស់ក្នុងការឆក់យក Dembele ពីក្លឹបលឿងមួយនេះបាន។ Barcelona បានដឹងយ៉ាងច្បាស់ថា តំបន់លេងរបស់ Dembele វ័យ ២០ឆ្នាំគឺត្រូវគ្នាណាស់នឹង Neymar ដែលចាកចេញ ពោលគឺកីឡាករបារាំងរូបនេះជាកីឡាករនាំលេងមួយរូប រដូវកាលដែលស៊ុតបាន ១០គ្រាប់នឹងប៉ះបាល់ឲ្យដៃគូអស្ចារ្យបំផុតចំនួន ២៧លើកនៅគ្រប់ការប្រកួតឲ្យ Dortmund៕
ដោយ៖ ទឹម សុវណ្ណារិទ្ធ