ពលរដ្ឋ​ក្នុង​​ក្រុង​ប៊ែរឡាំង​រាប់​រយ​នាក់​តវ៉ា​​​ប្រឆាំង​ការ​រើសអើង​ពូជសាសន៍​​​ ក្រោយ​មាន​អំពើ​ហិង្សា​នៅ​រដ្ឋ​វើ​ជី​នៀ​សហរដ្ឋ​អាមេរិក

81

អាល្លឺម៉ង់៖ មនុស្សប្រហែល ២៥០នាក់បានប្រមូលផ្ដុំគ្នាតវ៉ា នៅខាងមុខច្រកចូលវិមានប្រានឌិនប៊ករបស់ទីក្រុង ប៊ែរឡាំងកាលពីថ្ងៃពុធម្សិលមិញ ជាការរំលឹកដល់ស្ត្រីម្នាក់ដែលបានបាត់បង់ជីវិត នៅពេលជនសង្ស័យនិយមស្បែកសម្នាក់បើករថយន្តបំបុកចូលក្នុងហ្វូងបាតុករ ប្រឆាំងការរើសអើងពូជសាសន៍នៅក្នុងទីក្រុងឆាឡុតវីលរដ្ឋវើជីនៀសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ទី១២ សីហា។

Germany

ក្រុមអ្នកតវ៉ាភាគច្រើនជាពលរដ្ឋអាមេរិកបាននិយាយថា ពួកគេចង់បង្ហាញកំហឹងរបស់ពួកគេ បន្ទាប់ពីការប្រមូលផ្ដុំដ៏ធំមួយប្រកបដោយហិង្សា ធ្វើឡើងដោយក្រុមអ្នកជាតិនិយមស្បែកស និងថ្កោលទោសការរើសអើង ពូជសាសន៍ និងប្រតិកម្មរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ចំពោះព្រឹត្តិការណ៍ក្នុងទីក្រុងឆាឡុតវីល។ អ្នកតវ៉ាម្នាក់មកពីរដ្ឋវើជីនៀលើកឡើងថាគេមកពីរដ្ឋវើជីនៀ។ ការចូលរួមនេះពិតជាសំខាន់ណាស់សម្រាប់ខ្លួនគេ។ គេបានរស់នៅក្នុងទីក្រុងប៊ែរឡាំង ២ឆ្នាំហើយ។ ទង្វើនេះជារឿងគួរឲ្យស្អប់ខ្ពើម និងពិបាកមើលណាស់។

Germany2ក្នុងសន្និសីទសារព័ត៌មានតបមួយលោក ត្រាំ មិនបាននិយាយពីសេចក្ដីថ្លែងការកាលពីថ្ងៃចន្ទទេ ដោយច្រានចោលចលនា KKK ,ក្រុមណាស៊ីបែបថ្មី និងក្រុមនិយមជាតិស្បែកសសម្រាប់អំពើហិង្សា ដែលបានផ្ទុះឡើងនៅកន្លែងជួបជុំមួយដែលមានឈ្មោះថា “Unite the Right” ក្នុងទីក្រុងឆាឡុតវីលកាលពីថ្ងៃអង្គារ និងបានបង្វែរមកនិយាយពីខ្លឹមសារកាលពីចុងសប្ដាហ៍មុន ដែលថាអំពើហិង្សានេះជាប់ពាក់ព័ន្ធផ្នែកជាច្រើន៕
អត្ថបទ៖ សុខមាន