កីឡាករ​ជប៉ុន Kei Nishikori​ លេខ​៩ ពិភពលោក​នឹង​សម្រាក​រហូត​ចប់​រដូវ​កាល​នេះ​ ក្រោយ​រង​របួស​

100

តេន្នីស៖ កីឡាករវាយតេន្នីសដែលល្បីឈ្មោះជាងគេរបស់ជប៉ុននាពេលបច្ចុប្បន្ន Kei Nishikori នឹងត្រូវដើរចេញពីការប្រកួតរហូតដល់ផុតរដូវកាលនេះ ក្រោយពីរងរបួសរហែកសាច់ដុំឆ្វេងរបស់គេ។Kei-Nishikoriកីឡាករលំដាប់ទី៩ ពិភពលោកនឹងចូលរួមជាមួយកីឡាករជើងឯក ១២ Grand Slam សញ្ជាតិសៀកប៊ី និងកីឡាករស្វីស Stanislas Wawrinka ដែលពួកគេសុទ្ធសឹងតែខកខានការប្រកួត Grand Slam ចុងឆ្នាំ US Open ដែលត្រូវចាប់ផ្ដើមនៅថ្ងៃទី២៨ ខែសីហាខាងមុខនេះហើយ។ បុរសវ័យ ២៧ឆ្នាំ Nishikori រូបនេះគឺជាកីឡាករម្នាក់ស្ថិតនៅកំពូលកីឡាករកំពូលទាំង ១០ខ្ទាតចេញពីការប្រកួតកម្ដៅសាច់ដុំ Cincinnati Masters។ មិនត្រឹម Nishikori នោះទេ Djokovic, Wawrinka, Andy Murray, Roger Federer, Marin Cillic និង Milos Roanic ផងដែរជាកីឡាករអវត្តមាននៅ Cincinnati Masters៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ