Viktoria Plzen វាយ​បក​យក​ឈ្នះ AEK Larnaca ៣-១​ ជើង​ទី​១ វគ្គ Playoff ពាន Europa League

110

បាល់ទាត់៖ ក្រុមម្ចាស់ផ្ទះឆេក Viktoria Plzen បានកែប្រែពីភាពអាប់អួមកល្អប្រសើរវិញ ក្រោយពីត្រូវបានក្រុមភ្ញៀវមកពីកោះសាយព្រឺស AEK Larcana នាំមុខ ១-០ តាំងពីនាទីទី៨ ដើមវគ្គទីមួយ ហើយ Viktoria Plzen បានព្យាយាមវាយបកតាមស្មើបានសម្រេចក្នុងនាទីទី២៩ ពីការស៊ុតរបស់កីឡាករ Marek Bakos តាមស្មើ ១-១។

Plzen2

Plzen

៧នាទីក្រោយក្រុមម្ចាស់ផ្ទះមានឱកាសនាំមុខវិញ ២-១ ស៊ុតបញ្ចូលទីដោយកីឡាករវ័យ ៣១ឆ្នាំ Daniel Kolar។ ចប់វគ្គទីមួយ Viktoria Plzen ២ AEK Larcana ១។ ឈានចូលដល់វគ្គទី២ ម្ចាស់ផ្ទះបន្តធ្វើបានល្អទៀតក្រោយពីទទួលបានឱកាសបាល់ ១១ម៉ែត្រពេលខ្សែការពារ AEK ធ្វើឲ្យមានកំហុសក្នុងតំបន់គ្រោះថ្នាក់ ហើយ Marek Bakos ដដែលគឺជាអ្នកបង្ហើយគ្រាប់នាំមុខ ៣-១ ក្នុងជើងទី១ នេះ។ ការប្រកួតជើងទី២ AEK Larcana ត្រូវស្វាគមន៍ក្រុមភ្ញៀវ Viktoria Plzen វិញនៅកីឡដ្ឋាន AEK Arena នៅកោះសាយព្រឺសថ្ងៃទី២៤ ខែសីហាសប្ដាហ៍ក្រោយនេះ។

អត្ថបទ៖ ឈិត រតនា