ក្រុម​អ្នក​ជំនាញ​៖ ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​លើក​ទី​៦​ សំខាន់​ខ្លាំង​សម្រាប់​គោលដៅ​សព្វាវុធ​របស់​កូរ៉េខាងជើង

127

កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន អះអាងថា ខ្លួនបានអភិវឌ្ឍមីស៊ីលអន្តរទ្វីបដែលអាចវាយប្រហារចំគោលដៅណាមួយនៅសហរដ្ឋអាមេរិក ប៉ុន្តែក្រុមអ្នកជំនាញបាននិយាយថា ប្រទេសមួយនេះនៅខ្វះខាតក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់ស្រាលដែលយកទៅបំពាក់នឹងមីស៊ីល។Nkkបើសិនជាលោក គីម ជុងអ៊ុន ឈានដល់គោលដៅចុងក្រោយរបស់ខ្លួនពិតមែននោះ ក្រុមអ្នកជំនាញបានអះអាងថា ពិភពលោកអាចនឹងរំពឹងដល់ការសាកល្បងនុយក្លេអ៊ែរជាច្រើនទៀតពីកូរ៉េខាងជើង។ កម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ប៉ុន្តែពួកគេនៅខ្វះក្បាលគ្រាប់នុយក្លេអ៊ែរដែលតូចល្មម សម្រាប់ភ្ជាប់នឹងចុងមីស៊ីលហោះរយៈចម្ងាយឆ្ងាយ និងរក្សាទិសដៅតម្រង់ដោយមិនចាំបាច់ផ្ទុះ។ ក្រុមអ្នកវិភាគបាននិយាយថា នោះត្រូវការពេលយូរទៀតហើយមធ្យោបាយតែមួយគត់ ដើម្បីធ្វើឲ្យវាកាន់តែល្អប្រសើរឡើងមានតែការសាកល្បងមីស៊ីល និងនុយក្លេអ៊ែរបន្ថែមទៀតប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយការសាកល្បងនុយក្លេអ៊ែរបន្ថែមទៀត នឹងមានផលវិបាកច្រើនចាប់តាំងពីទណ្ឌកម្មធ្ងន់ធ្ងរជាងមុន ពីអង្គការសហប្រជាជាតិរហូតដល់សកម្មភាពយោធារបស់សហរដ្ឋអាមេរិក មិនមែនត្រឹមតែធ្វើឲ្យចិនខឹងសម្បារប៉ុណ្ណោះទេ៕
អត្ថបទ៖ សារ៉ាត់