Barcelona ស្ដាយ​​​ក្រោយ​ដែល​មិន​​ហ៊ាន​ចំណាយ ៤.៥​លាន​អឺរ៉ូ​​ទិញ​​កីឡាករ​ Marco Asensio​ ពីក្លឹប Marllorca​​​​​

1111

បាល់ទាត់៖ បើតាមសេចក្ដីរាយការណ៍ពីអង្គភាពព័ត៌មាន Bleacher Report បានលើកឡើងថា ក្លឹបអ្នកមានបុណ្យ Barcelona បានខកខានឱកាសនាំយកកីឡាករ Marco Asensio អំឡុងគេជាយុវជននៅឡើយ បន្ទាប់ពីមិនត្រូវគ្នាលើកិច្ចចរចានាំយកពីក្លឹប Real Mallorca។Marco-Asensiក្នុងនោះក្លឹប Mallorca បានទារក្លឹប Barcelona ឲ្យចំណាយ ៤.៥លានអឺរ៉ូប្រសិនបើចង់បានពិតមែន ប៉ុន្តែ Barcelona ហ៊ានឲ្យត្រឹមតែ ២.៥លានអឺរ៉ូតែប៉ុណ្ណោះ នេះបើយោងតាមការទម្លាយឲ្យដឹងពីលោក Horacio Gaggioli ជាភ្នាក់ងារផ្ទាល់របស់កីឡាករ។ រំលឹកថា នៅចុងឆ្នាំ២០១៤ Real Madrid បានចំណាយ ៣.៩លានអឺរ៉ូក្នុងការទិញពី Mallorca នឹងបានបញ្ចុះបញ្ចូលយុវជនរូបនេះឲ្យយល់ព្រមលើកិច្ចសន្យាដល់ទៅ ៦ឆ្នាំឯនោះដូច្នោះគឺមានន័យថា Asensio នឹងនៅជាមួយ Real Madrid រហូតដល់ចុងឆ្នាំ២០២០។

ហើយអ្វីដែលធ្វើឲ្យ Barcelona ឈឺចិត្តជាខ្លាំងនោះគឺត្រង់ដែល Asensio បានក្លាយជាតួអង្គសំខាន់ជួយ Real Madrid ឈ្នះខ្លួនក្នុងពានបើករដូវកាលថ្មី Spanish Super Cup ដោយខ្សែបម្រើប្រយុទ្ធវ័យ ២១ឆ្នាំរូបនេះស៊ុតបញ្ចូលទី ២គ្រាប់ម្នាក់ឯងនៅការប្រកួតទាំងពីរជើង ពិសេសមួយគ្រាប់ណាក៏ជាគ្រាប់អស្ចារ្យពោលគឺស៊ុតពីចម្ងាយយ៉ាងល្អបំផុត៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ