ចំនួន​អ្នក​ស្លាប់​ដោយសារ​បំណាក់​ដី​នៅ​ប្រទេស​សេ​រ៉ា​លេអូន​បាន​កើន​ឡើង​ដល់ ​៤០០​នាក់​

67

សេរ៉ាលេអូន៖ គិតមកទល់នឹងថ្ងៃព្រហស្បត្តិ៍ម្សិលមិញមនុស្សយ៉ាងហោច ៤០០នាក់បានបាត់បង់ជីវិត និង៦០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ក្នុងហេតុការណ៍បំណាក់ដីដែលបានកើតឡើងនៅតំបន់ជាយក្រុង នៃរដ្ឋធានីហ្រ៊ីថោនរបស់ប្រទេសសេរ៉ាលេអូនកាលពីថ្ងៃចន្ទ។leonដោយឡែកមនុស្សជាង ៣ពាន់នាក់បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេនៅក្នុងបំបាក់ដីហើយ ពលរដ្ឋក្នុងស្រុកកំពុងត្រូវការខ្លាំងនូវធនធានថ្នាំពេទ្យ ដើម្បីជួយសង្គ្រោះអ្នករងរបួស និងដើម្បីការពារការរីករាលដាលនៃជំងឺ ក្រោយកើតគ្រោះមហន្តរាយធម្មជាតិមួយនេះ។ អ្នកស្រុកម្នាក់បាននិយាយថា “កាលពីព្រឹកថ្ងៃចន្ទពួកលោកបានឃើញបំណាក់ដីនេះ ធ្លាក់មកសង្កត់ពីលើមនុស្សរាប់ពាន់នាក់ នៅតំបន់ដែលមានមនុស្សរស់នៅច្រើនបំផុតក្នុងសហគមន៍នេះ។ មនុស្សច្រើនណាស់បានបាត់បង់ជីវិត។ លោកបន្តថា គិតមកទល់នឹងពេលនេះគ្មានការថែទាំសុខភាពនោះទេ, គ្មានទំនិញប្រើប្រាស់, ពួកលោកពិតជាក្រៀមក្រំខ្លាំងណាស់ និងត្រូវការជំនួយបន្ទាន់។

បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិកើតឡើង ដោយយោងតាមសំណើពីរដ្ឋាភិបាលសេរ៉ាលេអូន ក្រុមហ៊ុនចិនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសមួយនេះ បានបញ្ជូនក្រុមជួយសង្គ្រោះភ្លាមៗទៅជួយជនរងគ្រោះ ហើយកាលពីថ្ងៃពុធក្រុមហ៊ុនទាំងនោះបានបរិច្ចាគជាទឹកប្រាក់សរុបជាង ១សែនដុល្លារ, អង្ករ ៥តោន, ថ្នាំពេទ្យ ២៥ប្រអប់ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀតដល់រដ្ឋាភិបាលសេរ៉ាលេអូន៕

អត្ថបទ៖ សារ៉ាត់