មនុស្ស​ ១៣​នាក់​​ត្រូវ​បាន​​នគរបាល​​​ហ្វីលីពីន​សម្លាប់​​នៅ​ក្នុង​​សង្គ្រាម​​ប្រឆាំង​គ្រឿង​ញៀន​

571

ហ្វីលីពីន៖ យោងតាមសាក្សី Reuters និងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នៅថ្ងៃសុក្រនេះថា នគរបាលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់នៅក្នុងក្រុងម៉ានីលនៅយប់ទី៣ នៃសង្គ្រាមប្រឆាំងនឹងថ្នាំញៀន និងឧក្រិដ្ឋកម្មរបស់លោកប្រធានាធិបតី ឌូទែរតេ ដែលកំពុងតែមានសន្ទុះខ្លាំងឡើងៗនោះ។Philiកាលពីដើមសប្ដាហ៍នេះមនុស្សចំនួន ៦៧នាក់ត្រូវបានគេបាញ់សម្លាប់ និងជាង ២០០នាក់ទៀតត្រូវចាប់ខ្លួននៅក្នុងក្រុងម៉ានីល និងខេត្តនានា នូវអ្វីដែលនគរបាលបានហៅថា ជាប្រតិបត្តិការធំក្នុងពេលវេលាតែមួយឆ្ពោះទៅទប់ស្កាត់ថ្នាំញៀន ហើយនឹងឧក្រិដ្ឋកម្មនៅតាមផ្លូវ។ ដោយឡែកលោក ឌូទែរតេ បានបង្ហាញនូវការគាំទ្ររបស់លោកចំពោះការកើនឡើងនៃការសម្លាប់អ្នកជួយដូរថ្នាំញៀននៅក្នុងសប្ដាហ៍នេះ ហើយបាននិយាយថា លោកនឹងផ្ដល់ការលើកលែងទោសដល់ក្រុមមន្ត្រីសមត្ថកិច្ចណាដែលបានសម្លាប់ជនល្មើសដែលប្រើប្រាស់ថ្នាំញៀន ហើយថែមទាងលើកទឹកចិត្តដល់ពួកគេទៀតផង៕

អត្ថបទ៖ មករា