ប្រព័ន្ធ​ធារា​សាស្ត្រ​ទំនប់​អាង​ទឹក​ទឹក​ជុំ​​មាន​លទ្ធភាព​ស្រោច​ស្រព​ផ្ទៃ​ដី​១.២៤៨ ​ហិក​តា​ បាន​សាង​សង់​ឡើង​វិញរួច​រាល់​ជា​ស្ថា​ពរ​

144

ឧត្តរមានជ័យ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកទឹកជុំដែលមានលទ្ធភាពស្រោចស្រពផ្ទៃដី១.២៤៨ ហិកតា បានសាងសង់ឡើងវិញរួចរាល់ជាស្ថាពរ។


គួររំលឹកផងដែរថា ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ទឹកជុំ មានទីតាំងស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកដ្ឋានដំណើរការសាងសង់ឡើងវិញ កាលពីដើមខែមីនា ឆ្នាំ ២០១៧ ដោយមានទំហំការងារ ៖
– សាងសង់ទំនប់អាងទឹក ប្រវែង ៣.៣០០ ម៉ែត្រ ។
– សាងសង់សំណង់បញ្ចេញទឹក (ទ្វារ ២) ចំនួន ០២ កន្លែង លើទំនប់អាងទឹក ។
– សាងសង់សំណង់បញ្ចេញទឹក (ទ្វារ ៣) ចំនួន ០៣ កន្លែង លើទំនប់អាងទឹក ។
– សាងសង់សំណង់បង្ហៀរ (ទ្វារ ២) ចំនួន ០១ កន្លែង លើទំនប់អាងទឹក ។
ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ទឹកជុំ ផ្តល់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ១.២៤៨ ហិកតា ស្រូវប្រាំង ចំនួន ៨៦០ ហិកតា និងដំណាំរួមផ្សំ ចំនួន ១០០ ហិកតា ៕

sdasas sdasas1 sdasas2