អភិបាល​ខេត្ត​បន្ទាយមានជ័យ​សង្ឃឹមថា ​បាក់​ឌុប​ឆ្នាំនេះ​ សិស្ស​កាន់តែ​ទទួល​បាន​និទ្ទេស​ល្អ​ច្រើន​ជា​ឆ្នាំមុន

68

បន្ទាយមានជ័យ ៖ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ សង្ឃឹមថា នៅឆ្នាំនេះ និងមានសិស្សទទួលបាននិទ្ទេសល្អច្រើនជាឆ្នាំមុន ហើយនឹងលើកទឹកចិត្ត ផ្ដល់នៅរង្វាន់ជាច្រើនដូចឆ្នាំមុន។ថ្លែងក្នុងពិធី កាត់វិញ្ញាសាប្រឡងបាក់ឌុប នាសម័យប្រឡងឆ្នាំ២០១៧ នៅវិទ្យាល័យ នៅវិទ្យាល័យសម្តេចឪ នៃទីរួមខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២១ សីហា២០១៧ នេះ ។

យោងតាមតួលេខរបស់មន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅឆ្នាំ២០១៧ នេះ ខេត្តបន្ទាយមានជ័យ មានចំនួនបេក្ខជនប្រលងសរុប ៣ ៤២៥ ស្រី១៧០០នាក់ លើ ៥ មណ្ឌលចែកជា៣ ប្រភេទ ។ ចំណេះទូទៅមាន ២ ៧៨០ នាក់ បេក្ខជនស្វៃរិន៤៥៣ បំពេញវិជ្ជា១៩២នាក់។ម្យ៉ាងទៀតសម្រាប់ នាំឆ្នាំសិក្សា២០១៥២០១៦ ទទួលបាននិទ្ទេសAដល់ទៅ១៦នាក់ កើនលើសឆ្នាំ២០១៥ដល់ទៅ១៤នាក់។ហើយក្មួយៗ ទទួលបាននិទ្ទេសAទាំង១៦នាក់ ទទួលម៉ូតូម្នាក់មួយគ្រឿងពីកឧត្តម ឧបនាយរដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ ។ ដោយឡែកឯកឧត្តម អភិបាលខេត្ត បានផ្តល់រង្វាន់ជា អាយផែត និងទូរស័ព្ទម្នាក់មួយគ្រឿង។

ក្នុងឱកាសនោះឯកឧត្តម សួន បវរ បានជូនពរអោយក្មួយៗសិស្សានុសិស្សប្រឡងជាប់គ្រប់ៗគ្នា និងសន្យាលើកទឹកចិត្តចំពោះសិស្សដែលបានជាប់និទ្ទេសA ដូចឆ្នាំមុន។ ចំពោះស្ថានភាពប្រឡងនៅថ្ងៃទី១នេះ មានស្ថានភាពល្អប្រសើរស្ងប់ស្ងាត់ធម្មតា ដោយមានអាណាព្យាបាលតិចតួច មករងចាំកូនៗ៕

photo_2017-08-21_08-43-28 photo_2017-08-21_08-43-27 photo_2017-08-21_08-43-27 (2) photo_2017-08-21_08-43-25