កម្ម​វិធី​ផ្ទះ​ទេវ​តាប្រ​គល់​ផ្ទះ​​ចំនួន​០១​ខ្នង​ជា​បន្ត​ទៀត​ជូន​ដល់​ទុរគត​ជន​ចាស់​ជរា​គ្មាន​ទីពឹង​នៅ​ខេត្ត​កំពត

157

កំពត៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយា ឯកឧត្តម ហ៊ុន ម៉ានិត បានដឹកនាំក្រុមការងារកម្មវិធីផ្ទះទេវតាចុះមកប្រគល់ផ្ទះទេវតាចំនួន០១ខ្នងជាបន្តទៀតជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹងនៅលើទឹកដីខេត្តកំពត។


ផ្ទះទេវតា១ខ្នង ប្រគល់ជូនលោកពូ ម៉ម ងួន អាយុ៥៩ឆ្នាំ រស់នៅភូមិព្រៃឈើទាល ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។
អំណោយផ្ទះទេវតា ១ខ្នងខាងលើនេះជាអំណោយរបស់សប្បុរសជនរស់នៅសហរដ្ឋអាមេរិក លោកឡុង ចាន់អេង និងលោកស្រី, លោកឃុត ណារ៉ាត់ ព្រមទាំងបុត្រ, លោកស្រី ឈាវ រតនា និងស្វាមី ព្រមទាំងបុត្រ, លោកស្រី ឃុត បញ្ញា និងស្វាមី ព្រមទាំងបុត្រ, លោកនូ សុជាតិ និងភរិយា ព្រមទាំងបុត្រ។
ក្រៅពីការប្រគល់អំណោយផ្ទះទេវតា ទុរគតជនខាងលើ ក៏ទទួលបានអំណោយបន្ថែមពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានដូចជា៖ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួនធំ។
ក្នុងឱកាសនោះដែរ មានប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលបានចូលរួមអបអរសាទរកម្មវិធីផ្ទះទេវតា ក៏បានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ រួមមានសម្ភារៈសិក្សា ទឹកដោះគោកូនក្មេង នំកញ្ចប់ និងថវិកាមួយចំនួនផងដែរ៕

dysokei5 dysokei1 dysokei dysokei2 dysokei4 dysokei6