រដ្ឋមន្ត្រី​យុត្តិធម៌​ថា ​កម្ពុជា​មិន​ទាន់មាន​មេធាវី​គ្រប់គ្រាន់ ដើម្បី​ការ​ការពារ​ក្តី​ដល់​ជនរងគ្រោះ

73

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្សវឌ្ឍានា បានថ្លែងថា ការផ្តល់ជំនួយផ្នែកច្បាប់នៅតែមានបញ្ហាប្រឈមមួយចំនួនដោយសារបច្ចុប្បន្ន កម្ពុជាមិនទាន់មានមេធាវីគ្រប់គ្រាន់ឆ្លើយតបទៅនឹងតម្រូវការដើម្បីការពារក្តីដល់ជនរងគ្រោះ និងជនជាប់ចោទ ជាពិសេសនៅតាមបណ្តាខេត្តដាច់ស្រយាល។

ឯកឧត្តម អង្គ វង្សវឌ្ឍានា បានលើកទ្បើងបែបនេះ ក្នុងសន្និសីទស្តីពីការអនុវត្តប្រសើរបំផុតកម្រិតអន្តរជាតិ នៅក្នុងការតាក់តែងគោលនយោបាយស្តីពីជំនួយផ្នែកច្បាប់នៅកម្ពុជា កាលពីថ្ងៃទី២៤ ខែសីហា ម្សិលមិញនេះ។

ក្រោយបញ្ចប់សន្និសីទ ឯកឧត្តម ជិន ម៉ាលីន អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ថវិកាលើប្រតិបត្តិការ ការពារក្តីជូនជនក្រីក្រ និងជនងាយរងគ្រោះ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧នេះ មានចំនួនចាប់ពី២០០ លានរៀល ដល់៦០០លានរៀល និងបន្តដល់៩០០លានរៀលនៅឆ្នាំ២០១៨៕

angvong vathana angvong vathana2 angvong vathana3