មនុស្ស​ ៨៩​នាក់​ស្លាប់​ក្នុង​ការ​​ប៉ះ​ទង្គិច​គ្នា​រវាង​​កង​កម្លាំង​សន្តិសុខមីយ៉ាន់ម៉ា​ និង​​ក្រុម​បះបោរ​​នៅ​រដ្ឋ​រ៉ាឃីន​​

282

មីយ៉ាន់ម៉ា៖ ទីភ្នាក់ងារ AFP បានចុះផ្សាយនៅថ្ងៃទី២៦ ខែសីហានេះថា យ៉ាងហោចណាស់មានមនុស្សចំនួន ៨៩នាក់បានស្លាប់ ក្នុងនោះរាប់បញ្ចូលទាំងកងកម្លាំងសន្តិសុខជាច្រើននាក់ ក្រោយពីក្រុមបះបោរ Rohingya បានបើកការប្រហារលើប៉ុស្តិ៍រដ្ឋបាលប៉ូលិស និងភាគខាងជើងរដ្ឋ Rakhine។

Myan

ក្រុមអាជ្ញាធរភូមាបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃសុក្រថា ការវាយប្រហារនេះបានបង្ខំឲ្យក្រុមនៃជនភៀសខ្លួនចូលក្នុងប្រទេសបង់ក្លាដេស។ រដ្ឋខាងលើនេះត្រូវបានបែងចែកជាពីរ ដោយកាន់កាប់ដោយក្រុមម៉ូស្លីមភាគតិច Rohingya មួយផ្នែកនៅក្នុងប្រទេសភូមា និងក្រុមអន្តោប្រវេសន៍ខុសច្បាប់កាន់សាសនាព្រះពុទ្ធ ដែលជាសាសនាធំបំផុតនៅក្នុងប្រទេសភូមា។ ការិយាល័យរបស់លោកស្រី អ៊ុង សានស៊ូជី បានឲ្យដឹងថា ក្រុមមន្ត្រីសន្តិសុខចំនួន ១២នាក់បានស្លាប់ និងក្រុមសកម្មប្រយុទ្ធចំនួន ៧៧នាក់ត្រូវបានសម្លាប់។ ចំនួននៃអ្នកស្លាប់មានការកើនឡើងខ្ពស់ណាស់ធៀបនឹងឆ្នាំមុន៕
អត្ថបទ៖ សារ៉ាត់