Floyd Mayweather នៅ​តែ​មិន​ស្គាល់​ការ​បរាជ័យ​ក្រោយ​វាយ McGregor ឲ្យ​សន្លប់​​ក្នុង​ទឹក​ទី១០

279

ប្រដាល់៖ កំពូលកីឡាករប្រដាល់មិនដែលចាញ់ Floyd Mayweather នៅតែមិនស្គាល់រស់ជាតិបរាជ័យឡើយ  ក្រោយយកឈ្នះទៅលើអ្នកប្រដាល់ក្នុងទ្រុងគុនចម្រុះ Conor McGregor ឲ្យបោះបង់ការប្រកួតនៅត្រឹមទឹកទី១០ នៅព្រឹកថ្ងៃអាទិត្យ ខែសីហា ឆ្នាំ២០១៧ចុងសប្ដាហ៍ ដោយការប្រកួតត្រូវបានរាយការណ៍ថាមានទឹកប្រាក់ច្រើនមហាសាល ៤០០លានដុល្លារអាមេរិក។Floyd1

Floyd

ការប្រកួតធ្វើឡើងនៅសង្វៀន T-Mobile Arena ស្ថិតក្នុងទីក្រុង Las Vegas នៃរដ្ឋ Nevada សហរដ្ឋអាមេរិក ដែលសម្រេចយកប្រដាល់សកលអាជីពពិភពលោកជាផ្លូវការ ពោលគឺប្រកួតគ្នាចំនួន១២ទឹក។ ការប្រកួតចាប់ផ្ដើមឡើងក្រោមក្រសែភ្នែកអ្នកគាំទ្ររាប់ម៉ឺននាក់ទស្សនាផ្ទាល់នឹង ១០០លាននាក់កំពុងទស្សនាតាមទូរទស្សន៍នោះ កីឡាកររបស់សាធារណរដ្ឋអៀកឡង់ Conor McGregor ជាជើងខ្លាំងក្នុងទ្រុងគុនចម្រុះ UFC ធ្វើបានល្អនៅដើមទឹកទី១ និងទឹកទី២ ខណៈដែលនៅទឹកទី៣ និងទី៤ ត្រូវបាន Floyd វាយបកមួយលើកៗផងដែរ ការប្រកួតបានដំណើរការអស់ជាង ៧ទឹក Floyd ដែលគេស្គាល់ថាបុរសខ្លាំងមិនវាយក្រៅដីអាមេរិកនោះ បានចាប់ផ្ដើមដេញវាយ McGregor ខ្លាំងនៅទឹកទី៨ និងចុងទឹកទី៩ ហើយជាក់ស្ដែងនៅទឹកទី១០ មិនទាន់បានប៉ុន្មានផងនោះ ត្រូវអ្នកប្រដាល់ជ័យ ៤០ឆ្នាំរូបនេះផ្ដួលបានសម្រេចដោយអាជ្ញាកណ្ដាលបញ្ឈប់ជាបន្ទាប់។

Floyd4ដូច្នេះមានន័យថា Floyd Money Mayweather រក្សាកំណត់ត្រាឈ្នះមិនចាញ់ចំនួន ៥០ប្រកួតនឹងផ្ដួលដៃគូសន្លប់ ២៧លើក និងបានបំបែកកញ្ចប់ទឹកប្រាក់ជាង ៤០០លានដុល្លារអាមេរិកផងដែរ។ សូមបញ្ជាក់ផងដែរថា ការប្រកួតជាប្រវត្តិសាស្ត្ររបស់អ្នកទាំងពីរ គឺមិនមានការដាក់ខ្សែក្រវាត់ពិភពលោក WBC ដែល Floyd កំពុងគ្រប់គ្រងនោះទេ តែមានខ្សែក្រវាត់តំណាងធ្វើឡើងថ្មីតែម្ដងដោយមានដាំពេជ្រ ត្បូង និងឆ្លាក់អក្សរ WBC ផងដែរ អមដោយទឹកប្រាក់ ៣០០លានដុល្លារសម្រាប់អ្នកឈ្នះ។ ចំណែកឯអ្នកប្រដាល់គុនចម្រុះក្នុងទ្រុង McGregor វិញ ដែលប្រកួតដំបូងនៅសកលអាជីពនោះបានទទួលទឹកប្រាក់ត្រឹមតែ ១០០លានដុល្លារប៉ុណ្ណោះ  តែវាប្រសើរជាងការវាយក្នុងទ្រុងដែលឈ្នះម្ដងៗត្រឹមតែ ១លានទៅ ២លានប៉ុណ្ណោះ៕
ដោយ៖ ទឹម សុវណ្ណារិទ្ធ