​ហង្ស​ក្រហម​លុត​កាំភ្លើង​ធំ ៤-០ ខណៈ​តោ​ខៀវ​យក​ឈ្នះ​ស្ករ​តាំង​ម៉ែ Everton ២-០ ក្នុង​សប្ដាហ៍​ទី​៣​

178

បាល់ទាត់៖ ហង្សក្រហម Liverpool បានយកឈ្នះការប្រកួតមិនគួរឲ្យជឿក្នុងសប្ដាហ៍ទី៣ ក្រោយលុតក្រុមកាំភ្លើងធំ Arsenal ជាមួយលទ្ធផល 4-0 នៅ Anfield។Liverpកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino ជាអ្នកអុកមួយក្បាលបានសម្រេចនៅនាទីទី១៧ ពាក់កណ្ដាលផ្លូវក្រោយការបញ្ជូនបាល់ដ៏ល្អពី Joseph Gomez ខណៈដែលការប្រកួតហៀបចប់ការប្រកួតវគ្គទី១ កីឡាករខ្សែបំរើប្រយុទ្ធសេនេហ្គាល់ Sadio Mane ស៊ុតបញ្ចូលទីនាំមុខ ២-០ ទៅលើកាំភ្លើងធំ Arsenal ក្រោយការបញ្ជូនពី Firmino។ នៅវគ្គទី២ កាំភ្លើងធំ Arsenal ដែលឈ្នះ Leicester City ដ៏តានតឹង ៤-៣ សប្ដាហ៍មុនមិនអាចតបតអ្វីបានឡើយ បើទោះគ្រូបង្វឹក Arsene Wenger បានព្យាយាមផ្លាស់ប្ដូរកីឡាករខ្សែប្រយុទ្ធបន្ថែម Lacazette ចូលយ៉ាងណាក្តី។ កីឡាករចំណូលថ្មីរបស់ Liverpool, Mohamed Salah ជាអ្នកធ្វើបានគ្រាប់នាំមុខ ៣-០ មុនពេលដែលកីឡាករខ្សែប្រយុទ្ធអង់គ្លេស Daniel Strridge បានប្ដូរចូលស៊ុតនៅនាទីទី៧៧ ចប់ការប្រកួត Liverpool ៤ Arsenal ០។

Ches Cheslងាកទៅទស្សនាការប្រកួតមួយគូទៀត គឺជំនួបរវាងក្រុមម្ចាស់ការពារតំណែងជើងឯកតោខៀវ Chelsea ស្វាគមន៍ក្រុមស្ករតាំងម៉ែ Everton នៅ Stamford Bridge។ កីឡាករអេស្ប៉ាញ Cese Fabregas ជាអ្នកសម្រេចគ្រាប់នាំមុខ ១-០ នៅត្រឹមនាទីទី២៧ ពាក់កណ្ដាលផ្លូវ ក្រោយការបញ្ជូនបាល់ដោយខ្សែប្រយុទ្ធ Alvaro Morata ចំណែកឯការប្រកួតនៅចុងវគ្គទី១ នាទីទី៤០ កីឡាករខ្សែប្រយុទ្ធចំណូលថ្មីមកពី Real Madrid, Morata ធ្វើបានមួយគ្រាប់ទៀតដើម្បីនាំមុខ ២-០ ហើយលទ្ធផលក៏រក្សារហូតចប់ ៩០នាទី។ ក្រោយបញ្ចប់សប្ដាហ៍ទី៣ នៅអង់គ្លេស ក្រុមហង្សក្រហម Liverpool ឡើងឈរលេខ២ ដោយមាន ៧ពិន្ទុ ហើយ Chelsea រើខ្លួនឡើងមកឈរលេខ៦ ដោយមាន ៦ពិន្ទុ ក្រោយតក់ស្លុតចាញ់ប្រកួតដំបូង ២-៣ ក្រោមថ្វីដៃ Burnley៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ