កង​ទ័ព​អ៊ីរ៉ាក់​បន្ត​វាយប្រហារ​​​លើ​​តំបន់​​​កាន់​កាប់​ដោយ​ពួក​រដ្ឋ​អ៊ីស្លាម​​​ក្នុង​ទីក្រុង​ Tal Afar

139

អ៊ីរ៉ាក់៖ កងពលធំលេខ១៦ របស់កងទ័ពអ៊ីរ៉ាក់បានចូលទៅក្នុងភូមិ Abu Mariya នៅចម្ងាយ ៧គីឡូម៉ែត្រភាគខាងជើងក្រុង Tal Afar កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ដើម្បីវាយបណ្ដេញក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមឲ្យចេញពីក្រុងមួយនេះ។Irqqប៉មទឹកមួយបានរងការខូចខាតក្នុងការវាយប្រហាររយៈពេលប៉ុន្មានថ្ងៃ និងបាក់ជ្រុងម្ខាងដែលនៅយោលយោកប្រុងនឹងបាក់ធ្លាក់ ហើយនៅលើជ្រុងម្ខាងទៀតនៃប៉មទឹកនោះមានទង់សញ្ញារបស់ពួករដ្ឋអ៊ីស្លាម។ អង្គភាពស៊ើបការសម្ងាត់បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដើម្បីពិនិត្យមើលមុនរុលចូលទៅមុខ ដែលអមពីក្រោយដោយយានថ្មីប្រឆាំងគ្រាប់មីន ដែលសហរដ្ឋអាមេរិកបានផ្ដល់ឲ្យកងទ័ពអ៊ីរ៉ាក់។ រីឯនៅក្នុងមូលដ្ឋានក្រុមមេបញ្ជាការកំពុងរៀបចំផែនការវាយប្រហារផងដែរ។

Iraqq

លោកឧត្ដមសេនីយ៍ Abdull Jabbar មេបញ្ជាការកងពលធំលេខ១៦ នៃកងទ័ពអ៊ីរ៉ាក់បញ្ជាក់ថា បច្ចុប្បន្នយើងបានរុលទៅមុខយ៉ាងលឿន ពីព្រោះយើងបានបំផ្លាញក្រុមរដ្ឋអ៊ីស្លាមទាំងស្រុង ហើយក្រុមវរៈជនរបស់យើងបានការពារយើងឲ្យរួចផុតពីការបំផ្ទុះរថយន្តពីក្រុមរដ្ឋអ៊ីស្លាម។ ជាមួយនេះក្រុមមន្ត្រីអង្កេតការណ៍ក៏បានចាប់ខ្លួនជនសង្ស័យជាអ្នកប្រយុទ្ធម្នាក់ និងកំពុងសួរចម្លើយផងដែរ៕

អត្ថបទ៖ រិទ្ធី