សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឱ្យ​ទូទាត់​ទឹក​ជូន​ប្រជាពលរដ្ឋ​តាមរបៀប​ចាស់​វិញ​

174

ភ្នំពេញ៖ តាមរយៈ Facebook នៅថ្ងៃ២៨ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាអោយទេសរដ្ឋរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងរដ្ឋលេខាធិការ ឯកឧត្ដម ឯក សុនចាន់ ចុះធ្វើការជាមួយរដ្ឋាករទឹក ដើម្បីវិលត្រឡប់ទៅអនុវត្តន៍រូបមន្តដើមវិញ និងត្រូវសងប្រាក់ទៅប្រជាជនវិញនូវទឹកប្រាក់ ដែលបានយកលើសពីប្រជាជនតាមរបៀបថ្មី។

ការបញ្ជាភ្លាមៗនេះ បន្ទាប់ពីសម្តេចទើប ទទួលពីតម្លៃនៃការប្រើប្រាស់ទឹកនៅទីក្រុងភ្នំពេញមានការកើនឡើង។ តម្លៃទឹកដែលរដ្ឋាករទឹកស្វយ័តភ្នំពេញធ្វើការទូទាត់បច្ចុប្បន្ននេះ គឺអ្នកដែលប្រើប្រាស់ទឹកតិច និងអ្នកប្រើប្រាស់ច្រើនបង់ថ្លៃដូចៗគ្នា ធ្វើអោយនយោបាយអនុគ្រោះសម្រាប់ប្រជាជនក្រីក្រ មិន អាចអនុវត្តន៍បាននោះ។

សម្តេចនាយករដ្ឋមន្ត្រីសរសេរថា នេះជាការដើរខុសជាមួយការអំពាវនាវរបស់សម្តេចអោយ បញ្ចុះថ្លៃទឹក។ បន្ទាប់ពីប្រតិកម្មនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប្រកាសទទួលស្គាល់ពីកំហុសបច្ចេកទេសរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញ លើការគណនា និងការចេញវិក្កយបត្រ បណ្ដាលឱ្យកើន តម្លៃនៃការប្រើប្រាស់ទឹក ព្រមទាំងនឹងសងលុយជូនអតិថិជន ដែលមានផលបះពាល់ទាំងអស់វិញ ៕

photo_2016-01-27_13-10-5700618