ពេជ្រ សុវណ្ណ​ខេមរិន្ទ សម្រេច​ក្ដី​ស្រ​ម៉ៃ​ពាក់អាវ​ជម្រើស​ជាតិ ក្រោយ​លេង​ឲ្យ​ក្លឹប​អាជីព​បាន ៥​ខែ​

2544

បាល់ទាត់៖ សមាជិកថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជាកីឡាករ ពេជ្រ សុវណ្ណខេមរិន្ទ បានសម្ដែងក្ដីរំភើបរីករាយក្រៃលែង បន្ទាប់ពីគ្រូបង្វឹកជម្រើសជាតិលោក Leonardo Vitorino កោះហៅប្រមូលផ្ដុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការត្រៀមបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិវៀតណាម នៅក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នាថ្ងៃទី០៥ ខែកញ្ញាដើមសប្ដាហ៍ក្រោយ។

កីឡាករ ពេជ្រ សុវណ្ណខេមរិន្
កីឡាករ ពេជ្រ សុវណ្ណខេមរិន្

សុវណ្ណខេមរិន្ទ បានប្រាប់អំឡុងពេលហ្វឹកហាត់លើទីលានពហុកីឡដ្ឋានជាតិកាលពីល្ងាចមិញថា ការចង់ក្លាយជាសមាជិកក្រុមជម្រើសជាតិគឺជាសុបិនរបស់ខ្លួនតាំងពីតូច បើទោះបីខ្លួនទើបបោះជំហ៊ានចូលប្រឡូកក្នុងវិស័យបាល់ទាត់កម្រិតអាជីពជាមួយក្លឹប Cambodian Tiger បានរយៈពេល ៥ខែក៏ដោយ។ យ៉ាងណាមិញខ្លួនពិតជាសប្បាយចិត្តខ្លាំងបន្ទាប់ពីក្ដីស្រម៉ៃមួយនេះបានសម្រេចដូចបំណង។

Cambodia-team4Cambodia-team1ជាមួយគ្នានោះកីឡាករ ជួន ចាន់ចាវ និង អ៊ន ចាន់ប៉ូលីន ដែលធ្លាប់ជាសមាជិកក្រុមជម្រើសជាតិយុវជនរបស់កម្ពុជា ក៏បានបង្ហាញវត្តមានលើកដំបូងជាមួយក្រុមជម្រើសជាតិផងដែរ។ ពួកគេបានសម្ដែងអារម្មណ៍រំភើបរីករាយដូចគ្នា ហើយថែមទាំងបានដាក់គោលដៅបន្តការខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីរក្សាកៅអីជម្រើសជាតិនាថ្ងៃអនាគតបន្តទៀតផង។

Cambodia-team2សួមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជាបានបើកយុទ្ធនាការហ្វឹកហាត់អស់រយៈពេល ២ថ្ងៃមកហើយដោយកីឡាករ ២៣នាក់ត្រូវបានកោះហៅមកប្រមូលផ្ដុំក្នុងនោះក៏មានកីឡាករ ចាន់ វឌ្ឍនាកា ផងដែរ។ ការហ្វឹកហាត់នេះដែរគឺធ្វើឡើងដើម្បីត្រៀមជួបវៀតណាមក្នុងប្រកួតទី៣ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ស្របពេលកម្ពុជាកំពុងឈរលេខរៀងទី២ ក្នុងពូល C និងមាន ៣ពិន្ទុក្នុងដៃ ខណៈវៀតណាមតាមពីក្រោយដោយមាន ២ពិន្ទុ ចាញ់តែ ១ពិន្ទុប៉ុណ្ណោះ៕

អត្ថបទ លី ឈុនឡា