ផ្ទុះ​រថយន្ដ​នីសាន់​ដឹកម៉ូតូ​ លើផ្លូវជាតិលេខ៥-មង្គលបូរី​ ខ្ទេចខ្ទី​ ស្លាប់​មនុស្ស​២នាក់

1151

បន្ទាយមានជ័យ ៖ នៅមុននេះ បន្តិចមានករណីរថយន្ដនីសាន់ ដឹកម៉ូតូពីលិចទៅកើត តាមបណ្ដោយផ្លូវជាតិលេខ៥ មកដល់ចំណុចភូមិព្រៃកល្ពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានផ្ទុះរថយន្ដបណ្ដាលឲ្យម៉ូតូ នឹងរថយន្ដ ខ្ទេចខ្ទីទាំងស្រុង ។

ហេតុការណ៍មិនធ្លាប់មាននេះ បានកើតឡើង កាលពីវេលាម៉ោងជាង១១ ថ្ងៃទី ១កញ្ញា ២០១៧ បង្កឲ្យរថយន្តបែកជាបំណែកខ្ទេចខ្ទី មនុស្ស២នាក់ស្លាប់ ដាច់រហែកជាដុំតូចៗ មើលមិនស្គាល់ទេ ។ ក្នុងនោះក៏មានការ ផ្ទុះដល់ផ្ទះប្រជាពលរដ្ឋ នៅចិញ្ចើម ថ្នាល ខ្ចេចផងដែរ។ រថយន្ដនីសាន់១បាំងកន្លះនោះ បើកបរពីបន្ទាយមានជ័យ ទៅបាត់ដំបង ហើយលាន់ឮ ផ្ទុះដូចគេបំផ្ទុះគ្រាប់បែក។ ខណៈនេះ កម្លាំងសមត្ថកិច្ច កំពុងធ្វើការស៊ើបអង្កេត

photo_2017-09-01_11-55-41 photo_2017-09-01_11-53-52 photo_2017-09-01_11-53-51 photo_2017-09-01_11-53-50 photo_2017-09-01_11-51-37 photo_2017-09-01_11-39-30