PSG ខ្ចី Mbappe ពី Monaco ក្នុង​លក្ខខណ្ឌ​ទិញ​ផ្ដាច់​ពេល​ក្រោយ​

153

បាល់ទាត់៖ រឿងរ៉ាងផ្ទេររបស់ខ្សែប្រយុទ្ធបារាំង Kylian Mbappe Lottin បានបញ្ចប់ហើយ ក្រោយក្លឹបអ្នកមាន Paris Saint Germain បានសំរេចក្នុងការនាំយកមកកាន់ទីក្រុងប៉ារីសលក្ខណៈខ្ចីជើងក្នុងលក្ខខណ្ឌទិញផ្ដាច់។Mbappeការប្រកាសបែបនេះត្រូវបានធ្វើឡើងថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ ដោយក្នុងសេចក្ដីថ្លែងការនោះ PSG អោយដឹងថា Mbappe ផ្ទេរពី Monaco លក្ខណៈខ្ចីជើងពេញមួយរដូវកាលនេះ ដោយកិច្ចសន្យាខ្ចីនេះនឹងអស់សុពលភាពនៅថ្ងៃទី៣០ ខែមិថុនាឆ្នាំក្រោយ។ បន្ថែមពីនោះកិច្ចព្រមព្រៀងផ្ទេរនេះក៏មានលក្ខខណ្ឌទិញផ្ដាច់ដែរ ដែលនឹងអាចឃើញកីឡាករដែលជាចំណាប់អារម្មណ៍របស់ក្លឹបធំៗ នៅអឺរ៉ុបរូបនេះនៅ PSG ដល់ឆ្នាំ២០២២ ដែលអាចធ្វើអោយគេជាកីឡាករដែលមានតំលៃផ្ទេរថ្លៃបំផុតទីពីរ ១៨០លានអឺរ៉ូ។ រំលឹកដែរថា កីឡាករវ័យ ១៨ឆ្នាំរូបនេះត្រូវបានក្លឹបធំៗនៅអឺរ៉ុបតាមប្រមាញ់ជាច្រើនដែលក្រៅពី PSG រួមមាន Real Madrid និងកាំភ្លើងធំ Arsenal ជាដើម បន្ទាប់ពីសមត្ថភាពលេចធ្លោរដូវកាលមុនជួយ AR Monaco ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League និងឈ្នះជើងឯកបារាំង Lique 1៕
អត្ថបទ៖នាង សុភាវុធ