សម្តេច​តេ​ជោ ​ហ៊ុន សែន ទទួល​ជួប​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​ ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ

1019

 

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១ ខែកញ្ញាឆ្នាំ ២០១៧នេះ បានទទួលជួបចរចាទ្វាភាគី ជាមួយឯកឧត្តម ថោង លន់ ស៊ីសូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅវិមានសន្តិភាព ដើម្បី បញ្ចប់បញ្ហាព្រំដែនដែលនៅសេសសល់ រវាងប្រទេសទាំងពីរ។

ក្រោយជំនួបជាលក្ខណៈចង្អៀត និងជួបបើកទូលាយអស់រយៈពេលប្រមាណជិត១ម៉ោង ភាគីទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ថោងលន់ ស៊ីសូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួម គ្នា។

សូមបញ្ជាក់ថា ៖ ការបោះបង្គោលព្រំដែនកន្លងមកនេះ រវាងប្រទេសទាំងពីរ កម្ពុជា ឡាវ បានធ្វើការត្រួតពិនិត្យខ្សែព្រំដែន នៅលើដីជាក់ស្តែងបានចំនួន៤៦៤.៥ គ.ម លើខ្សែព្រំដែនដែលមានប្រវែងប្រមាណជា៥៤០ គ.ម ស្មើនឹង៨៦% នៃខ្សែព្រំដែនរួម និងបានបោះបង្គោលព្រំដែន បានចំនួន១២១បង្គោល លើចំនួនសរុប ១៤៥បង្គោល គឺនៅសល់១៤% ទៀត កំពុងបន្តការចរចាដោះស្រាយ៕