(Update) សមត្ថកិច្ច​សន្និដ្ឋាន​បឋម ៖ ​ផ្ទុះ​ឆេះ​ក្នុង​រថយន្ត​លើ​ផ្លូវ​ជាតិ​លេខ​៥-មង្គល​បូរី ​ដោយ​ផ្ទុះ​ផាវ​គ្រាប់បែក​,​ស្លាប់​កើន​ដល់​៣​នាក់

523

 

បន្ទាយមានជ័យ ៖ ឧបទ្ទវហេតុ ផ្ទុះឆេះយ៉ាងខ្លាំង ក្នុងរថយន្តអីស៊ុយស៊ុយ១បាំងកន្លះ លើផ្លូវជាតិលេខ៥ ចំណុចព្រែកល្ពៅ ព្រែកជីកឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីម៉ោង១០ និង៥០នាទីថ្ងៃទី១ កញ្ញា ២០១៧ សមត្ថកិច្ចសន្និដ្ឋានបឋមថា មកពីរថយន្តនោះដឹកផាវគ្រាប់បែក ហើយរងការប៉ះទង្គិចរួចក៏ផ្ទុះដ៏កក្រើកដូច្នេះ។អ្នករងគ្រោះស្លាប់កើនដល់៣នាក់។

លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការរង ទទួលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ករណីផ្ទុះនេះ បានបង្កអោយរថយន្តបែកជាបំណែកខ្ទេចខ្ទី មនុស្ស២នាក់ស្លាប់ ដាច់រហែកជាដុំតូចៗ។ ជនរងគ្រោះស្លាប់ អាចមាន៣នាក់ ១, ឈ្មោះរក្ស ភេទប្រុស ជាងផ្សារឡាន និង២,ឈ្មោះ ព្រំ រស់ ភេទប្រុស ទាំង២នាក់ នៅភូមិបត់ត្រង់ឃុំបតត្រង់ ស្រុកមង្គលបូរី។ ៣, ឈ្មោះ សីហា ភេទប្រុស នៅភូមិ២សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។ សពជនរងគ្រោះដាច់ដាចបែកជាបំណែកៗ។

លោក បានបន្ដថា រថយន្តអីស៊ុយស៊ុយ១បាំងកន្លះនោះកំពុងបើកបរ ឬ ឈប់ចត១សន្ទុះនៅទីកើតហេតុ នៃខេត្តបន្ទាយមានជ័យ ទៅបាត់ដំបង រួចទៅរាជធានីភ្នំពេញ តែអាចមានបញ្ហាក៏ផ្ទុះលាន់ឮ ដូចរលំភ្នំដូច្នេះ។

លោក សិទ្ធិ ឡោះ ច្រានចោលការសង្ស័យពីការផ្ទុះនេះ ជាករណីភេរវកម្ម ឬឃាតកម្ម ដោយនិយាយថា នេះអាចមកពីផាវគ្រាប់បែក ដែលអាចដឹកពីព្រំដែនថៃ ដែលផ្ទុកនោះ ជួបបញ្ហាបច្ចេកទេស ហើយផ្ទុះឡើង។គេបានរកឃើញសំណល់បំណែកផាវគ្រាប់បែក យ៉ាងច្រើននៅទីកើតហេតុ។ ទោះយ៉ាងណាសមត្ថកិច្ចនៅតែកំពុងស៊ើបអង្កេតបន្ត។

សូមរំលឹកថា លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកមង្គលបូរីនោះ ធ្លាប់មានករណីផ្ទុះគ្រាប់ក្នុងរថយន្ត៣លើក មកហើយ ទាំងលើកនេះ។ មុនៗ ជាករណីឃាតកម្ម៕

photo_2017-09-01_11-51-37 photo_2017-09-01_11-39-30 photo_2017-09-01_11-55-41 photo_2017-09-01_11-53-52 photo_2017-09-01_11-53-50 photo_2017-09-01_11-53-51 photo_2017-09-01_13-23-16 photo_2017-09-01_13-21-16 photo_2017-09-01_13-20-51 photo_2017-09-01_13-16-41 photo_2017-09-01_13-14-59 photo_2017-09-01_13-12-58