Jeff Horn ចង់​វាយ​ការពារ​ខ្សែ​ក្រវ៉ាត់ WBO ជាមួយ Vargas ក្រោយ Pacquiao ពន្យារ​ពេល​សងសឹក​

74
កីឡាករ Jeff Horn

ប្រដាល់៖ ម្ចាស់ខ្សែក្រវ៉ាត់ WBO កីឡាករប្រដាល់អូស្ត្រាលី Jeff Horn បានបង្ហាញចំណាប់អារម្មណ៍ចង់វាយការពារខ្សែក្រវ៉ាត់របស់ខ្លួនជាមួយកីឡាករអាមេរិក Jesse Vargas បន្ទាប់ពី Manny Pacquiao មានគំរោងលើកការប្រកួតសងសឹក។

កីឡាករអាមេរិក Jesse Vargas
កីឡាករអាមេរិក Jesse Vargas

Manny Pacquiao ដែលជាសមាជិកសភាមួយរូបនៅហ្វីលីពីន បានសំរេចចិត្តលុបចោលគំរោងសងសឹកនៅខែវិច្ឆិកាខាងមុខជាមួយ Jeff Horn ដោយសារកាតព្វកិច្ចក្នុងកិច្ចការនយោបាយ។ Jeff Horn បានយកឈ្នះ Pacquiao ដណ្ដើមបានខ្សែក្រវ៉ាត់ WBO ដោយពិន្ទុឯកច្ឆ័ន ១២ទឹកកាលពីខែកក្កដានៅទីក្រុង Brisbane ប្រទេសអូស្ត្រាលី។ ក្រោយមកគំរោងសងសឹកក៏ត្រូវបានយល់ព្រម ដោយភាគីទាំងពីរកាលពីខែសីហាកន្លងទៅ ដោយការប្រកួតគ្រោងធ្វើនៅ Brisbane អូស្ត្រាលីដដែលកន្លែងដែល Jeff Horn យកឈ្នះ Pacquiao ក្រោមក្រសែភ្នែកទស្សនិកជនជាង ៥ម៉ឺននាក់។ ដោយឡែក Jesse Vargas អ្នកប្រដាល់អាមេរិកដែលជាអតិត ជើងឯកពិភពលោកមួយរូបដែរ អាចនឹងជាបេក្ខភាពជំនួស Pacquiao នេះបើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រង៕
អត្ថបទ៖នាង សុភាវុធ