មនុស្ស​ជាង​១០​នាក់ ​ក្នុង​ខេត្តមណ្ឌលគិរី ​សង្ស័យ​ពុល​អាហារ

83

មណ្ឌលគិរី ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីជាង១០នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ក្រោយពេល ដែលមនុស្សទាំងនោះត្រូវគេសង្ស័យថា បានរងនូវការពុលអាហារ ដែលបានកើតឡើងកាលពីចុងសប្តាហ៍មុននេះ ក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រធានមណ្ឌលសុខភាពស្រែខ្ទុម លោក ប្រាក់ បូណារិទ្ធ បានឲ្យដឹងថា ក្រុមគ្រូពេទ្យរបស់លោកបានយកចិត្តទុក ដាក់ជួយសង្គ្រោះលើអ្នកជំងឺទាំង១៦នាក់ នោះ ដែលក្នុងនោះមានទារកម្នាក់អាយុ០៦ខែ ដែលពុលតាមរយៈការបោះទឹក ដោះម្ដាយ។ បើទោះជានៅទាន់ដឹងច្បាស់ថាជនរងគ្រោះពុលអ្វីឲ្យប្រាកដនោះទេ តែគេសង្ស័យថា ជនរងគ្រោះទាំងនោះ អាចពុលចំណីអាហារ ព្រោះចំណោមជនរងគ្រោះទាំងនោះ មានអ្នកខ្លះបានទិញបន្លែផ្លែឈើដែលគេដឹក លក់តាមម៉ូតូ ហើយក៏មានអាការៈមិនស្រួលខ្លួនតែម្តង។

លោក ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា រហូតដល់ពេលនេះ អ្នកពុលចំណីអាហារ បានធូរស្រាលចំនួនស្ទើរទាំងអស់គ្នាហើយ នៅសល់ចំនួន២នាក់ទៀត គ្រូពេទ្យកំពុងធ្វើការបញ្ជូន ទៅសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែកខេត្ត។ ហើយពាក់ព័ន្ធទៅនឹងការពុលចំណីអាហារនោះ លោកកំពុងចាត់ចែងឱ្យ ក្រុមវេជ្ជបណ្ឌិតធ្វើការស្រាវ ជ្រាវពិនិត្យដើម្បីឲ្យដឹងថា តើជនរងគ្រោះពុលអ្វីឲ្យប្រាកដ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះជាជនជាតិដើមភាគតិចព្នងរស់នៅភូមិចំនួនបី ក្នុងឃុំស្រែខ្ទុម គឺភូមិស្រែល្វី ភូមិអូររណា និងភូមិស្រែខ្ទុម ស្មើនឹង១១គ្រួសារ ចំនួនមនុស្ស១៦នាក់៕

btvnews(04-09-2017(6)) btvnews(04-09-2017(9)) btvnews(04-09-2017(8)) btvnews(04-09-2017(7))