ស៊ី​ហ្គេម​២០២៣​ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​សហព័ន្ធ​កីឡា​នីមួយៗ​ត្រូវ​មាន​មន្ត្រី​បច្ចេកទេស​ខ្លួនឯង​

52

ស៊ីហ្គេម៖ សម្រាប់​ឆ្នាំ​២០១៧ ​នេះ​ក្រសួង​អប់រំ​យុវជន និង​កីឡា គណៈ​ធម្មាធិការ​ជាតិ​អូឡាំពិក រួម​នឹង​សហព័ន្ធ​នានា​ត្រូវ​សហការ​គ្នា​ ដើម្បី​កំណែទម្រង់​លើ​ផ្នែក​មន្ត្រី​បច្ចេកទេស និង​អាជ្ញា​កណ្ដាលដើម្បី​ឆ្ពោះ​ទៅតាម​ផែនការ​មេ​នៅ​ពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​២០២៣​។

​​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ដើមខែ​កញ្ញា​នេះឯកឧត្ដម ​វ៉ា​ត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ​ជាតិ​អូ​ឡា​ពិ​ក​កម្ពុជាបាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម គ្រប់​សហព័ន្ធ​កីឡាទាំងអស់​ត្រូវ​មាន​មន្ត្រី​បច្ចេកទេស និង​អាជ្ញា​កណ្ដាល​ដោយ​ខ្លួនឯង មិន​អាច​ឲ្យ​អាជ្ញា​កណ្ដាល​ម្នាក់​ធ្វើការ​ច្រើន​មុខ​បានទេ​។​ ​ឯកឧត្ដម​បន្ត​ថា ដើម្បី​ឆ្ពោះ​ទៅ​ផែនការ​គោលដៅតាម​សហព័ន្ធ​ទាំងអស់ ​ត្រូវ​ចាប់​យក​មន្ត្រី​ជំនាញ​ច្បាស់លាស់​របស់​ខ្លួន​ឲ្យ​បាន ដើម្បី​បម្រើការ​ប្រកួត​បាននេះ​គឺជា​កំណែទម្រង់​ដ៏​ល្អ​ប្រសើរ​។ ប៉ុន្តែ​សព្វថ្ងៃ​សហព័ន្ធ​កីឡា​យើង មួយ​ចំនួន​ធំ ​មិន​ទាន់​មាន​មន្ត្រី​បម្រើការ​ផ្នែក​បច្ចេកទេស​នៅឡើយ​ទេ​។​

​​សូម​បញ្ជាក់​ថា ចំពោះ​កំណែ​ទំរង់​លើ​ផ្នែក​មន្ត្រី​បច្ចេកទេស និង​អាជ្ញា​កណ្ដាល​នេះ ​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ដែល​គ្រោង​នឹង​រៀបចំ​នៅ​ក្នុង​ខែ​ឧសភាឆ្នាំ​២០១៨​ខាង​មុន​នេះ​៕