សម្តេច​តេជោ ​ហ៊ុន ​សែន​ រ​កឃើញ​ចៅ​ប្រុស​ទី១៩​ហើយ

381

ភ្នំពេញ៖ សម្តេច​តេជោ ​ហ៊ុន ​សែន​ បាន​ប្រកាស​នៅ​រសៀល​ថ្ងៃទី០៩​ ខែ​កញ្ញា ​ឆ្នាំ​២០១៧​នេះ​ថា «ថ្ងៃ​ទន្ទឹង​រង់​ចាំ​បាន​មក​ដល់​ហើយ។​មុន​នេះ​បន្តិច​ចៅ​ប្រុស​ទី​១៩​បាន​សម្រាល​មក​ហើយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំមាន​លទ្ធ​ភាព​បង្កើ​តបាន​ក្រុម​បាល់​ទាត់​មួយ​ក្រុម​ដែល​ប្រមូល​ផ្តុំ​ចៅប្រុសៗ​ទាំង​១១​នាក់​និង​បើ​គិត​ទាំង​ចៅ​ប្រុស​មួយ​ទៀត​ដែល​នឹង​សម្រាល​នាខែ​តុលា​២០១​៧ខាង​មុខ​ខ្ញុំ​នឹង​មាន​ចៅប្រុស​១២​នាក់​និង​ចៅស្រី៨​នាក់​សរុប​២០​នាក់​»។


សម្តេចតេ​ជោ ​ហ៊ុន​ សែន​ បាន​បញ្ជាក់ថា «យើង​អាច​មាន​បាល់​ទាត់​បុរស​១ក្រុម​ បាល់​ទះ​បុរស​១​ក្រុម និង​បាល់​ទះ​នារី​១​ក្រុម​។ចៅ​ប្រុសៗ​ត្រូវ​តែចេះ​លេងបាល់​ទាត់​ផង និង​បាល់​ទះ​ផង​ ទើប​យើង​អាច​មាន​ក្រុម​បាល់​ទាត់​ផង​និង​ក្រុម​បាល់​ទះ​ផង​។ ​ចៅទី​១៩​ដែល​ទើបចេញ​ពី​ផ្ទៃម្តាយ​នឹង​ត្រូវ​ដាក់​ឱ្យ​លេង​នូវ​ខ្សែ​បម្រើ​។ខ្ញុំ​នឹង​ក្លាយ​ជា​គ្រូបង្វឹក​ទាំងបាល់​ទាត់​និ​ងបាល់​ទះ​សម្រា​ប់ចៅប្រុស​ៗ​។ចៅប្រុស​ដែល​ទើប​សម្រាល​មកនេះ​ត្រូវ​បាន​ឪពុក​ ម្តាយ​គេ​ដាក់​ឈ្មោះថា​(ឌី សែន​ វិទូ)»៕