សមត្ថកិច្ច​ ចំរុះ​ បង្ក្រាប​បទល្មើស​​នេសាទ ​នៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង បំផ្លាញ​ឧបករណ៍​ ល្មើសច្បាប់ ​​និង​លែង​ត្រី​២០០​គីឡូក្រាម

40

កំពង់ធំ​ ៖​ រយៈពេល​២​ថ្ងៃ ពីថ្ងៃ​ទី​៨៩​កញ្ញា ឆ្នាំ​២០១៧ ​សមត្ថកិច្ច​ចំរុះ​ដឹកនាំ ​ដោយ​លោក​នាយរង​ខណ្ឌ ​រដ្ឋបាល​ជលផល ​កំពង់ធំ ជល ថា​ត បាន​បង្ក្រាប​បទល្មើស​ជលផល ​ដោយ​រុះរើ​របាំង​មួយ​ចំនួន និង​ចាក់​លែង​កូន​ត្រី​ទម្ងន់​២០០​គីឡូ ​នៅ​ឃុំ​ពាម​បាង​ ស្រុក​ស្ទោង ​ខេត្តកំពង់ធំ​។

លោក​នាយរង​ខណ្ឌ ជល ថា​ត បាន​ប្រាប់​ឲ្យ​ដឹងថា​ ឧបករណ៍​បទល្មើស​ទាំង​នេះ​ មាន​៖ របាំង​៥​របាំង​សរុប​ប្រវែង​២២៥០​ម៉ែត្រ​,​លូ​សាច់​អួន​ចំនួន​១៤​ឡុ​ក​,​សាច់​អួន​៩​គ្រឿង​, ​បង្គោល​១៦៥០​ដើម​, បង្គោល​ឈ្នក់​៤​ដើម​ និង​ចាក់​លែង​កូន​ត្រី​ទម្ងន់​២០០​គីឡូក្រាម​។

លោក​ ជល ថា​ត ​បាន​បន្ត​ឲ្យ​ដឹងថា ​ធ្វើឡើង​តាម​ការ​ផ្ដល់​ដំណឹង​ពី​សាធារណជន និង​យោង​តាម​បញ្ជា​បេសកកម្ម របស់​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្ត ​កំពង់ធំ ចុះ​ថ្ងៃទី​៤​ ខែកញ្ញា ​ដើម្បី​បង្ក្រាប​បទល្មើស​ជលផល ​នៅក្នុង​ដែន​នេសាទ​ ឃុំ​ពាម​បាង​ ស្រុក​ស្ទោង ខេត្តកំពង់ធំ​ ដោយមាន​រួម​គាំទ្រ​ពី​អាជ្ញាធរ​ឃុំ​ពាម​បាង​ និង​មានការ​សហការ​ចូលរួម​ពី​អាជ្ញា​ធរមាន សមត្ថកិច្ច​ដទៃទៀត​ រួមមាន ​មន្ត្រី​ផ្នែក​រដ្ឋបាល​ជលផល​ផាត់​សណ្តាយ​, មន្ត្រី​សង្កាត់​រដ្ឋ​បាល​ជលផល​ពាម​បាង ​មន្ត្រី​បរិស្ថាន​តំបន់​ស្នូល​បឹង​ឆ្មារ ​កងកម្លាំង​វរៈ​សេនា​តូច​លេខ​១​ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ​ កងកម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត ​និង​គណៈកម្មការ​សហគមន៍​នេសាទ ៕​