មនុស្ស ៩​នាក់​​បាត់​បង់​​ជីវិត​​ក្នុង​ហេតុការណ៍​​បាញ់​ប្រហារ​មួយ​​​​នៅ​​​ទីក្រុង​ Plano រដ្ឋ​​តិចសាស​

331

អាមេរិក៖ ស្នងការ​​នគរបាល​​ក្នុង​ទីក្រុង​​បាន​​ឲ្យ​​​ដឹង​កាល​​​ពី​​ថ្ងៃ​ចន្ទ​​ថា មាន​មនុស្ស ៩​នាក់​បាន​​បាត់​បង់​ជីវិត​​ក្នុង​ការ​បាញ់​ប្រហារ​​​នៅ​ទីក្រុង​ Plano ​រដ្ឋ​តិច​សាស​ ក្នុង​នោះ​​មាន​ទាំង​​​ក្មាន់កាំភ្លើង​​ម្នាក់​​ផង​ដែល​ត្រូវ​មន្ត្រី​​នគរបាលបាន​បាញ់​ប្រហារ​។

ស្នង​​ការ​នគរបាល​​ទីក្រុងលោក ​ហ្គ្រឺកូរី​ រូស៊ីន​​ បាន​មាន​ប្រសាសន៍​​ក្នុង​សន្និសីទ​​សារ​ព័ត៌មាន​ថា ក្មានកាំភ្លើង​ និង​ជន​រង​គ្រោះ​​ ៧​នាក់​​​បាន​បាត់​បង់​ជីវិត​​នៅ​ក្នុង​លំនៅឋាន​​​មួយ​កន្លែង និង​​នៅ​ក្បែរ​​​លំនៅឋាន​​​នោះ​កាល​ពី​ថ្ងៃ​អាទិត្យ​​កន្លង​ទៅ ​​​ហើយ​​ជន​រង​គ្រោះ​​ ២​នាក់​​ផ្សេង​​ទៀត​ត្រូវ​គេ​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។ ​លោក​បន្ថែម​​ថា ជន​រង​គ្រោះ​ម្នាក់​​ដែល​​គេ​​បាន​ដឹក​ជញ្ជូន​​ទៅ​កាន់​មន្ទីរពេទ្យ​​មួយ​នោះ​​ ក្រោយ​មក​​បាន​បាត់​បង់​ជីវិត។ ​លោក រូស៊ីន បញ្ជាក់​ថា ​ក្មានកាំភ្លើង​​​ត្រូវ​បាន​​គេ​ស្គាល់​ថា ​ជា​អ្នក​​ទំនាក់ទំនង​​ជាមួយ​​មនុស្ស​​នៅ​ក្នុង​​​លំនៅឋាន​​​មួយ​នេះ​​នៅ​ជាយ​ទីក្រុង​​ Dallas។ រី​ឯ​អ្នក​បាត់​បង់​ជីវិត​​​ទាំង​អស់​សុទ្ធ​សឹង​ជា​មនុស្ស​វ័យ​ចំណាស់​។ តែ​ក្រុម​អាជ្ញាធរ​​មិន​បាន​​​បញ្ចេញ​​អត្តសញ្ញាណ​ជន​រង​គ្រោះ​​​ទាំង​នោះ​​​ឲ្យ​ដឹង​ឡើយ៕​

អត្ថបទ៖ រិទ្ធី