Al-Hilal យកឈ្នះ Al-Ain ៣-០ ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ AFC Champions League

65

បាល់ទាត់៖ ​បី​គ្រាប់​របស់​កីឡាករ​ប្រេ​ស៊ី​ល Carlos Eduardo រក​បាន​បី​គ្រាប់​ម្នាក់ឯង​ជួយ​អោយ​ក្រុមបាល់ទាត់​មកពី​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី Al Hilal យកឈ្នះ​ក្រុម​មកពី​អារ៉ាប់​រួម Al-Ain ៣-០ ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ AFC Champions League​។

​​ក្រុម Al-Ain ធ្វើដំណើរ​ទៅ​ទឹកដី​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ក្រោយ​ស្មើ​ក្នុង​ផ្ទះ​ខ្លួនឯង ០-០ ជើង​ទី​មួយ​កាលពី​ខែ​មុន​។ ​ស្ទើរតែ​មិន​មាន​គ្រាប់​បញ្ចូល​ទី​នៅ​វគ្គ​ទី​មួយ​ទៅ​ហើយ ពោល​គឺ​បី​នាទី​នាទី​មុន​ចប់​កីឡាករ​ប្រេ​ស៊ី​ល Carlos Edourdo តែ​ត​បញ្ចូល​ទី​ពី​បាល់ Freekick របស់ Nicolas Milesi ហើយក៏​រក​បាន​មួយ​គ្រាប់​ទៀត​ក្នុង​ម៉ោង​បន្ថែម​វគ្គ​ទី​១ ដោយ​គ្រាប់​បញ្ចូល​ទី​របស់ Eduardo ដដែល​។ ​ឈាន​ចូល​វគ្គ​ទី​២ អ្វីៗ​ត្រូវ​បាន​បញ្ចប់​សំរាប់​ក្រុម​ភ្ញៀវ Carlos Eduardo ធ្វើ​បាន Hat-Trick នាទី​ទី​៧៤ អោយ​ក្រុម​ម្ចាស់ផ្ទះ Al Hilal យកឈ្នះ Al Ain ៣-០ សរុប​ទាំងពីរ​ជើង​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ចាំ​ជួប​ជាមួយ​ក្រុម​អ៊ីរ៉ង់ Persipolis និង Al-Ahli ដែល​នឹង​ជួប​គ្នា​ជើង​ទី​ពីរ​ខែក្រោយ បន្ទាប់ពី​ស្មើគ្នា​ជើង​ទី​មួយ ២-២ នៅ​ទឹកដី​អ៊ីរ៉ង់​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ​