ក្រុម​ប្រឹក្សា​​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅ​លើ​ប្រទេស​​កូរ៉េ​ខាង​ជើង​

88

អាមេរិក៖ កាល​ពី​ថ្ងៃ​ចន្ទ​​​ក្រុម​ប្រឹក្សា​​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​​​ បាន​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​​ថែម​ទៀត​​​ជា​ឯកច្ឆន្ទ​ ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​​​ជុំ​វិញ​ការ​​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​​​​​ ពោរពេញ​ដោយ​ឥទ្ធិពល​​កាល​ពី​ថ្ងៃ​ទី៣ ខែ​​កញ្ញា​ និង​ជា​ការ​​សាក​ល្បង​​លើក​ទី៦ ​​របស់​ប្រទេស​នេះ​​ ​ការ​ដាក់​ទណ្ឌកម្ម​​មាន​​ការ​​​ដាក់​បម្រាម​​លើ​ការ​នាំ​ចេញ​​​វាយនភណ្ឌ និង​ការ​នាំ​ចូល​ប្រេង​ឆៅ។

វា​ជា​ដំណោះស្រាយ​​​ទណ្ឌកម្ម​លើក​ទី៩ ​ដែល​ត្រូវ​បាន​​​អនុម័ត​​ជា​ឯកច្ឆន្ទ​​ដោយ​សមាជិក​ក្រុម​ប្រឹក្សា​​​ចំនួន១៥ ​តាំង​ពី​ឆ្នាំ​​២០០៦​ មក​​​ទៅ​លើ​​កម្ម​វិធី​នុយក្លេអ៊ែរ​​ និង​មីស៊ីល​​បាលីស្ទិក​​របស់​កូរ៉េ​ខាង​ជើង​។ សហរដ្ឋ​អាមេរិក​​បាន​ធ្វើ​ឲ្យ​មាន​ដំណោះស្រាយ​​ជា​លើក​ដំបូង​មួយ​ដែល​​តឹង​រឹង​​ជាង​មុន​ ដើម្បី​​ទទួល​បាន​ការ​​គាំទ្រ​ពី​រុស្ស៊ី និង​ចិន​ជា​សម្ព័ន្ធ​មិត្ត​របស់​​ក្រុង​ព្យុងយ៉ាង។ ដំណោះ​ស្រាយ​​នេះ​បាន​​ហាម​ឃាត់​ការ​ប្រមូល​ផ្ដុំ​ និង​ឧស្ម័ន​​ធម្មជាតិ​ដែល​មាន​ចំនួន​​ ២​លាន​បារ៉ែល​​ក្នុង​មួយ​ឆ្នាំ​​​​លើ​ផលិត​ផល​​ប្រេង​ចម្រាញ់ និង​​​ការ​នាំ​ប្រេង​​ចេញ​ទៅ​​​​កាន់​កូរ៉េ​ខាង​ជើង​​​ក្នុង​កម្រិត​​នា​ពេល​បច្ចុប្បន្ន ខណៈដែល​ប្រទេស​ចិន​បាន​ផ្គត់ផ្គង់​​ប្រេង​ឆៅ​​ច្រើន​បំផុត​ទៅ​​ឲ្យ​កូរ៉េ​ខាង​ជើង។

​លោក លីវ ជីវលី ឯកអគ្គរដ្ឋទូត​​ចិន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​​​ បាន​អំពាវនាវ​​​ឲ្យ​កូរ៉េ​ខាង​ជើង​​យក​ចិត្ត​ទុក​ដាក់​​យ៉ាង​ខ្លាំង​ចំពោះ​ការ​រំ​ពឹង​ទុក​​ និង​​ឆន្ទៈ​របស់​សហគមន៍​អន្តរជាតិ​ ដើម្បី​​បញ្ឈប់​​ការ​ផលិត​​មីស៊ីល​បាលីស្ទិក​​ និង​នុយក្លេអ៊ែរ​​​របស់​ខ្លួន​៕​

អត្ថបទ៖ រិទ្ធី