រដ្ឋាភិបាល​ ចាប់​ផ្ដើម​ជំរុញ​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​លើ​យុវជន​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច

65

ភ្នំពេញ ៖ ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ បាន​ថ្លែងថា​ រដ្ឋាភិបាល​បាន​នឹងកំពុង​ ផ្តោត​កាន់​តែខ្លាំង លើ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ យុវជន ដើម្បី​ឲ្យ​ពួកគេ​មាន​ចំណេះដឹង​វិជ្ជាជីវៈ ​ឆ្លើយតប​តាម​និន្នាការ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​។

ឯកឧត្តម​ សួស យ៉ា​រា​ បាន​ថ្លែង​ក្នុង​ពេល​ចូលរួម​ក្នុង​ពិធី​បើក​ដំណើរការ ​សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​ កាលពី​ចុង​សប្តាហ៍​មុន​ថា ​ឥឡូវ​ច្បាប់​កម្ពុ​ជា​ មាន​ហើយ​ គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​ក៏​មាន​រួចហើយ​ តែ​យុវជន​យើង​ក្នុង​រយៈពេល​មួយ​ ឬ​ ២​ឆ្នាំ​ខាងមុខ ​អាច​ចាប់​យក​ជំនាញ​របៀប​ណា ដើម្បី​ទទួល​បាន​ផលប្រយោជន៍ ​ពី​ការអភិវឌ្ឍន៍​ឧស្សាហកម្ម​តាម​តំបន់​ ព្រោះ​បើ​យុវជន​មាន​ជំនាញ​ហើយ ​គាត់​លែង​និយាយ​ពី​ប្រាក់ខែ​អប្បបរមា​ហើយ​។ ​យុវជន​(​គាត់​) ​នឹង​និយាយ​ពី​ផលិតភាព​របស់​គាត់​ថា ​តើ​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​ ឬ​ អត់ ​នៅ​ពេលនោះ​ ចំណូល​របស់​ពួកគាត់​នឹង​កើន​ឡើងជា​ស្វ័យប្រវត្តិ​។

ឯកឧត្តម ​បន្តថា “​រដ្ឋាភិបាល​កំពុង​ពង្រឹង​ខ្លួនឯង ​ក្នុង​ការ​ក្លាយ​ជា​រដ្ឋ​សង្គមកិច្ច​រដ្ឋ​សង្គមកិច្ច​ គឺជា​រដ្ឋ​ដែល​ផ្តោត​ទៅ​លើ​សុខុមាលភាព ​យុវជន ​និង​ប្រជាជន​របស់​យើង​”​។​ឯកឧត្តម ​ទៀត​បន្តថា “​ដូច​សម្តេច​តេ​ជោ​ លោក​បានប្រកាស​ហើយ​ថា ​ចាប់ពី​ឆ្នាំ​២០១៨​ទៅ ស្ត្រី​ដែល​ប្រ សូត្រ​បុត្រ​នឹង​ទទួល​បាន​ការឧបត្ថម្ភ​១០០​ដុល្លារ ដើម្បី​ផ្តល់​សុខុមាលភាព​ដល់​ក​ម្មក​រ​ កម្មការិនី​”​។

ឯកឧត្តម​ សួស យ៉ា​រ៉ា​ បាន​បន្តថា​ កម្ពុជា​ បាន​ពង្រឹង​ច្បាប់​របស់​យើង​ឲ្យ​បានល្អ ​ស្រប​នឹង​ច្បាប់​របស់​តំបន់ ​យើង​បាន​បញ្ចូល​ប្រ​ព័ន្ធ​នៃ​សេដ្ឋកិច្ច​របស់​យើង​ចូល​ក្នុង​តំបន់​អាស៊ាន ​និង​ចូល​ជា​សមាជិក​អង្គការ​សុខភាព​ពិភពលោក និង​អ្វី​ដែល​ត្រូវ​គិត​គឺ​គោលនយោបាយ​ផ្លូវ​សូត្រ​របស់​ប្រទេស​ចិន​ថា អាច​ជួយ​អ្វី​យើង​បាន​ខ្លះ ​អញ្ចឹង​រដ្ឋាភិបាល​រប​ស់​យើង​ក៏បាន​វិនិយោគ ​និង​ក្លាយ​ជា​សមាជិក​ធនាគារ​អភិវឌ្ឍន៍​ហេ​ដ្ឋា ​រចនា​ស​ម្ព័ន្ធ​អាស៊ី​(AIIB)​ជាដើម​។

នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥ ២០២៥​ ដែល​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ខែតុលា ​ឆ្នាំ​២០១៥ រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​សំខាន់ៗ​មួយ​ចំនួន ដូចជា ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ ការ​បញ្ចុះ​តំលៃ​អគ្គិសនី ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ​ដើម្បី​ប្រែក្លាយ​កម្ពុជា​ ចេញពី​ប្រទេស​ដែល​ប្រើប្រាស់​អតិពលកម្ម ​ទៅជា​ប្រទេស​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​៕