ក្លឹប ​Qarabag FK ​របស់​អា​ស៊ែ​បៃ​ហ្ស​ង់​បង្ហាញ​ខ្លួន​ដំបូង​នៅ​ Champions League

398

បាល់ទាត់៖ ​ក្រុមបាល់ទាត់​មកពី​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ Qarabag FK ត្រូវ​ជួប​ក្រុម​ជើងឯក​អង់គ្លេស​តោ​ខៀវ Chelsea រាត្រី​នេះ​បើក​រដូវ​កាល​ថ្មី​ក្រប​ខណ្ឌ UEFA Champions League​។

កីឡាករតោខៀវកំពុងហ្វឹកហាត់

​​ខណៈ​ដែល​ការ​បង្ហាញ​ខ្លួន​នៅ Champions League របស់ Chelsea ជា​រឿង​សាមញ្ញ​ក្រុម Qarabag FK នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ជា​ក្លឹប​ មកពី​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​ដំបូង​បង្ហាញខ្លួន​នៅ Champions League ក្រោយ​យកឈ្នះ FC Copenhagen នៅ​វគ្គ Play-Off ចុងក្រោយ​។ ​មុន​ជួប Copenhagen នោះ Qarabag FK បាន​យកឈ្នះ​ក្រុម​មកពី​ប្រទេស​ហ្សកហ្ស៊ី FC Samtedia និង​យក​ឈ្នះ​ជើងឯក​ប្រទេស​ម៉ុ​ល​ដូ​វ៉ា Sheriff Triasol​។ ​ចំណែក​តោ​ខៀវ Chelsea ដែល​អវត្តមាន​ពី Champions League រដូវ​កាល​មុន​ ការ​វិល​មកវិញ​លើក​នឹង​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​យកឈ្នះ​ក្រុម​ភ្ញៀវ​យប់​នេះ​។

កីឡាករតោខៀវកំពុងហ្វឹកហាត់

​​រដូវ​កាល​ថ្មី​នេះ Qarabag FK បាន​យកឈ្នះ​ទាំង​បី​ប្រកួត​នៅ​ក្រប​ខណ្ឌ​លី​ហ្គ​កំពូល​របស់​ខ្លួន និង​កំពុង​ស្វែងរក ជើងឯក​លី​ហ្គ​កំពូល​អា​ស៊ែ​បៃ​ហ្ស​ង់​លើក​ទី​៥ ផង​ដែរ​។ ​Qarabag FK មាន​ខ្សែប្រយុទ្ធ​ឆ្នើម​មួយ​រូប Dino Ndlovu ដែល​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ទី​២ រដូវ​កាល​មុន​នៅ​លី​ហ្គ​ក្នុងស្រុក ខណៈ​វគ្គ​ជំ​រុះ Champions League កន្លងទៅ​កីឡាករ​អាហ្វ្រិក​ខាងត្បូង​រូប​នេះ​រក​បាន ៤​គ្រាប់​ក្នុង​ចំណោម ៦​ប្រកួត​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ