Brendan Rodgers៖ Celtic មិន​ខ្លាច​ក្រុម​ចាយ​លុយ​ច្រើន PSG ឡើយ​

154
​គ្រូ​បង្វឹក Celtic,លោក Brendan Rodgers

បាល់ទាត់៖ ​ក្រុម​ជើងឯក​ស្កុ​ត​ឡេ​ន Glasgow Celtic នឹង​ត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​ចាយ​លុយ​ច្រើន Paris Saint Germain យប់​នេះបើក​ប្រកួត​ដំបូង​វគ្គ​វិល​ជុំ​ក្នុង​ពូ​ល UEFA Champions League ខណៈ​គ្រូ​បង្វឹក Celtic, Brendan Rodgers ថា លោក​មិន​ខ្លាច​ញញើត​ឡើយ​។

​គ្រូ​បង្វឹក PSG, លោក Unai Emery

​​Celtic ក្រោម​ការដឹកនាំ​របស់​អតិ​ត​គ្រូ​បង្វឹក Liverpool លោក Brendan Rodgers បាន​គ្រង​ជើងឯក Scottish Premier League ដោយ​មិន​ចាញ់​មួយ​ប្រកួត​ណា​សោះ តែ​ធ្លាក់​ត្រឹម​វគ្គ​វិលជុំ​ក្នុង​ពូ​ល​នៅ Champions League ដោយ ស្ថិត​ក្នុង​ពូ​ល​ជាមួយ Barcelona និង Manchester City​។ ​លោក Brendan Rodgers មាន​ជំនឿ​ថា កូន​ក្រុម​របស់​លោក​ទ​ទួល​បាន​បទពិសោធន៍​ច្រើន​ពី​រដូវ​កាល​មុន មុន​ជួប Paris Saint Germain យប់​នេះ​។ ​ក្រុម​ភ្ញៀវ PSG បាន​មកដល់​ទឹកដី​ស្កុ​ត​ឡេ​ន​ជាមួយ​នឹង​វត្តមាន​កីឡាករ​សំខាន់ៗ​ដូចជា Neymar និង Kylian Mbappe ខណៈ​គ្រូ​បង្វឹក Unai Emery បញ្ជាក់​ថា គោល​ដៅ​របស់​ក្លឹប​ចម្បង​គឺ​ធ្វើ​យ៉ាង​ណា​ឈ្នះ​ជើងឯក UEFA Champions League អោយ​បាន​។ ​PSG បច្ចុប្បន្ន​ឈរ​កំពូល​តារាង​នៅ​ក្រប​ខណ្ឌ​បារាំង Ligue 1 ដោយ​ឈ្នះ​ទាំង ៥​ប្រកួត​រដូវ​កាល​ថ្មី​នេះ ខណៈ Celtic ក៏​កំពុង​ឈរ​កំពូល​តារាង​នៅ​ស្កុ​ត​ឡេ​ន​ដែរ​ឈ្នះ​បួន ​ស្មើ​មួយ ​មិនដែល​ចាញ់​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ