ក្រុម​បាតុករ​ប្រមូល​ផ្ដុំ​គ្នា​មុខ​ស្ថាន​ទូត​មីយ៉ាន់ម៉ា​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​តវ៉ា​ជុំវិញ​ការ​សម្លាប់​ជន​មូ​ស្លីម​​រ៉ូ​ហ៊ីង​យ៉ា​

57

បង់ក្លាដែស៖ ​ពលរដ្ឋ​បង់​ក្លា​ដែ​ស​បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា នៅ​មុខស្ថានទូត​មី​យ៉ាន់​ម៉ាប្រចាំ​ក្នុង​ទីក្រុងដា​កាប្រទេស​បង់​ក្លា​ដែ​ស​កាល​ពី​ថ្ងៃ​ចន្ទ​ ​ជុំវិញ​ការ​សម្លាប់​ជនមូ​ស្លីម​​រ៉ូ​ហ៊ីង​យ៉ា​ក្នុ​ង​ប្រទេស​មី​យ៉ាន់​ម៉ា អំឡុង​ប្រតិបត្តិការ​យោធា​បង្ក្រាប​ក្រុម​សកម្ម​ប្រយុទ្ធ​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​(Rakhine) ប្រទេស​មី​យ៉ាន់​ម៉ា។


​​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិមនុស្សនៅ​អង្គការសហប្រជាជាតិកាលពី​ថ្ងៃ​ចន្ទ​ បាន​ច្រានចោល​ប្រតិបត្តិការ​សន្តិសុខ​ដ៏​ព្រៃផ្សៃ​ លើ​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ក្នុង​រដ្ឋ​មួយ​នេះដោយ​ហៅថា​ ជា​អំពើ​អយុត្តិធម៌​ចំពោះ​ការវាយប្រហារ​លើ​ក្រុម​បះបោរ​ដែល​បាន​ធ្វើឡើង​កាលពី​​ខែ​មុន​។​ ​ភាព​តានតឹង​នៅ​តាម​សហគមន៍​នានា​ទូទាំង​ប្រទេស​មី​យ៉ាន់​ម៉ា ទំនងជា​នឹង​កើន​ឡើង​ខ្លាំង​កាលពី​ថ្ងៃ​ចន្ទ​ បន្ទាប់ពី​អំពើ​ហិង្សា​រយៈពេល​ ២​សប្ដាហ៍​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​ ដែល​បណ្ដាល​ឲ្យ​ជនភៀសខ្លួន​មូ​ស្លីម​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​ ៣​សែន​នាក់​ភៀសខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស។​ អ្នក​តវ៉ា​មួយ​ចំនួន​បាន​អំពាវនាវ​ សុំ​ឲ្យ​ដក​ពានរង្វាន់​ណូបែល​សន្តិភាព​ពី​លោក​ស្រី អ៊ុង​ សាន​ស៊ូ​ជី ដែល​បាន​ឈ្នះ​ក្នុង​ឆ្នាំ​១៩៩១ ​ក្នុងនាម​ជា​ជើងឯក​ខាង​ប្រជាធិបតេយ្យ​៕

​អត្ថបទ៖ សុខ​មាន