កម្ពុជា​សោក​ស្តាយ ​និង​ព្រួយ​បារម្ភ​ ដែល​កូរ៉េខាង​ជើង​នៅ​តែ​បន្ត​សាក​ល្បង​នុយ​ក្លេ​អ៊ែរ

112

ភ្នំពេញ៖ ​ក្រសួង​ការ​បរទេស​ និង​សហប្រតិ​បត្តិការ​អន្តរជាតិ​ប្រកាស​ថា កម្ពុជា​មាន​ការ​សោក​ស្តាយ​ និង​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​សាក​ល្បង​នុយ​ក្លេ​អ៊ែរ ដោយ​សាធារណរ​ដ្ឋប្រជាមានិត​ប្រជា​ធិបតេយ្យ​កូរ៉េ​(កូរ៉េខាង​ជើង) កាល​ពីថ្ងៃទី ​០៣​ ខែ​កញ្ញា ឆ្នាំ២​០១៧ ​កន្លង​ទៅនេះ​។


ការ​សាក​ល្បង​នុយ​ក្លេអ៊ែរ ​លើក​ទី៦ ​នេះ​ គឺជាកា​ររំលោភជា​ថ្មីម្ត​ងទៀត​ ទៅលើ​សេចក្តី​សម្រេច​ចិត្ត​រប​ស់ក្រុមប្រឹក្សា​សន្តិសុខអង្គកា​រសហប្រ​ជាជាតិ​ និ​ងបង្ករកា​រគំរា​មកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិ​ភាព​ សន្តិ​សុខ​ និង​ស្ថិរ​ភាព​ នៅ​ឧបទ្វីប​កូរ៉េ​ ក៏ដូច​ជា​នៅក្នុងតំប​ន់ទាំង​មូល ​ហើយ​នឹង​ធ្វើ​ឲ្យធ្ងន់ធ្ងរ​ថែម​ទៀត​ ចំពោះ​ស្ថាន​ភាព​ដែល​តឹង​តែ​ងស្រាប់​នៅ​ក្នុង​ឧបទ្វីបកូរ៉េ​។
កម្ពុជា​ទាម​ទារ​ឲ្យ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិ​បតេយ្យកូរ៉េ​ អនុវត្ត​ឲ្យបា​នពេញលេញ​នូវ​សេចក្តីសម្រេច​ចិត្តពាក់​ព័ន្ធ​ទាំង​អស់​ របស់​ក្រុម​ប្រឹក្សាសន្តិសុ​ខអង្គការសហ​ប្រជាជាតិ ​និងកាតព្វ​កិច្ច​អន្តរជាតិ​របស់​ខ្លួន​ ហើយ​នឹង​បញ្ឈប់​ការ​សាកល្ប​ងនុយ​ក្លេអ៊ែរ និង​មីស៊ីល​គ្រប់ប្រភេទ​ ក្នុ​ងគោល​ បំណង​ការ​ពារ​សន្តិភាព​ និងស្ថិរ​ភាព​ នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​៕