West Ham ស្គាល់​រស់​ជាតិ​ឈ្នះ​ដំបូង​ តែ​ឈរ​​ក្នុង​តំបន់​កាត់​ចោល​ដដែល​នៅ​ Premier League

83

បាល់ទាត់៖ ​ញញួរ​ធំ West Ham United ស្គាល់​រស់​ជាតិ​ឈ្នះ​លើកដំបូង​ហើយ ​ក្រោយ​បរាជ័យ ៣​សប្ដាហ៍​បរាជ័យ​ផ្ទួនៗ​គ្នា បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម​ភ្ញៀវ Huddersfield Town ​ជាមួយ​នឹង​លទ្ធផល 2-0 កាលពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​នៅ​ក្នុង​កីឡដ្ឋាន London Stadium។​​ពេញ​មួយ​វគ្គ​ទី១ ក្រុម​ម្ចាស់ផ្ទះ West Ham វាយលុក​ច្រើនតែ​មិន​មាន​សំណាង​ឡើយ​ ពោល​គឺ​បើ​មិន​បុក​រ​បាទី​គឺ​ខុស​គោលដៅ។ ​​រីឯ​ការប្រកួត​នៅ​ក្នុង​វគ្គ​ទី​២ ការប្រកួត​កាន់តែ​ក្តៅ​គគុក ខណៈ​ជាង​ពាក់​កណ្ដាល​ផ្លូវ​តង់​ទី២ ក៏​នៅតែ​មិន​ទាន់​មាន​លទ្ធភាព​ស៊ុត​បញ្ចូល​ទី ពោល​គឺ​ត្រូវ​រង​ចាំ​រហូតដល់​នាទី​ទី៧២​ ទើប​កីឡាករ Pedro Obiang​ ស៊ុត​បុក​ខ្នង​ខ្សែ​ការពារ​ផ្លាត​ចូល​ទី​នាំមុខ 1-0 ហើយ​គ្រាប់​ធានា ៣ពិន្ទុ​ក៏​កើតមានឡើង​នៅ ៥​នាទី​ក្រោយ​ដោយ​កីឡាករ Andre Ayew​ នៅ​ពេល​មិត្ត​រួម​ក្រុម​លើក​បាល់​ចេញពី​ជ្រុង​បញ្ចប់​ការប្រកួត West Ham ឈ្នះ​យក​បាន ៣ពិន្ទុ​ដំបូង។

​​ប៉ុន្តែ ៣​ពិន្ទុ​នេះ​មិនបាន​ធ្វើ​ឲ្យ West Ham ឡើង​ផុត​ពី​តំបន់​គ្រោះថ្នាក់​ឡើងដោយ​ឈរ​លេខ១៨ មានតែ ៣​ពិន្ទុ ខណៈ​ក្រុម AFC Bournemouth និង Crystal Palace មិន​ទាន់​មាន​ពិន្ទុ​រាប់​នៅឡើយ​នោះ​ទេ​៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ